ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ សាលានាពិសី មិនទាន់មានបណ្ណាល័យ សម្រាប់សិស្សអានសៀវភៅ
20, Jan 2023 , 6:19 pm        
រូបភាព
សាលាបឋមសិក្សានាពិសី ស្ថិតនៅឃុំជីខក្រោម ខេត្តកោះកុង។
សាលាបឋមសិក្សានាពិសី ស្ថិតនៅឃុំជីខក្រោម ខេត្តកោះកុង។
ដោយ៖  ឃុន កែវ (យុវជនឃុំជីខក្រោម) 

ស្រុកស្រែអំបិល, កោះកុង៖ សាលាបឋមសិក្សានាពិសី គ្មានបណ្ណាល័យសម្រាប់សិស្សអានសៀវភៅឡើយ។ អ្នកគ្រូ ហន ស្រី ម៉ៅ បញ្ជាក់ថា មូលហេតុដែលសាលានាពិសី ខ្វះបណ្ណាល័យ ព្រោះសាលាមានចំនួនថ្នាក់តិច  ក្រសួងពុំទាន់អាចបង្កើតបណ្ណាល័យបានឡើយ។ 



អ្នកគ្រូ ហន ស្រី ម៉ៅ បានឱ្យដឹងថា ទោះបីសាលារៀនពុំទាន់មានបណ្ណាល័យ តែសាលា បានរៀបចំបន្ទប់ការិយាល័យ ដោយមានសៀវភៅជាង១០០ក្បាល សម្រាប់សិស្សអាន ពេលម៉ោងសម្រាក។ អ្នកគ្រូ ហន ស្រី ម៉ៅ បញ្ជាក់ថា៖  «បន្ទប់ហ្នឹងជាបន្ទប់ការិយាល័យរបស់ពួកខ្ញុំមានសម្ភារៈផ្សេងៗ និងដាក់សៀវភៅមួយចំនួនទាក់ទងជាមួយនឹងរឿងនិទានផ្សេងៗឬសៀវភៅសិក្សា»។
  

 អ្នកគ្រូ ហន ស្រី ម៉ៅ គ្រូបង្រៀនសាលាបឋមសិក្សានាពិសី។ 

កុមារី ស្រី អេង ជាសិស្សថ្នាក់ទី ៦ នៃសាលាបឋមសិក្សានាពិសី បានឱ្យដឹងថា មួយសប្តាហ៍កុមារី រូបនេះ អានសៀវភៅក្នុងបន្ទប់ការិយាល័យ ម្ដងទៅពីរ ដង។ កុមារី ស្រី អេង យល់ថា ក្នុងបន្ទប់សៀវភៅ មានសៀវភៅតិច ពុំសូវសម្បូររឿងព្រេងនិទាន ដែលធ្វើឱ្យសិស្សមិនសូវចាប់អារម្មណ៍ចូលអានច្រើន ។ កុមារីរូបនេះ ចង់បានសៀវភៅក្នុងបន្ទប់អានបន្ថែមទៀត ដើម្បីងាយស្រួលអាន និងបង្កើនចំណេះ។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com