ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ស្ត្រីមានផ្ទៃពោះឃុំជីខលើ ស្នើអាជ្ញាធរ គិតគូរសង់មណ្ឌលសុខភាពនៅក្នុងឃុំ ស្ត្រីមានផ្ទៃពោះ ក្នុងឃុំក្ដីដូង ស្នើអាជ្ញាធរគិតគូរលើការសាងសង់មណ្ឌលសុខភាពក្នុងឃុំ។
×
ដោយ៖ ទិត្យ ទួ (យុវជនឃុំជីខលើ)
កោះកុង៖ ស្ត្រីមានផ្ទៃពោះ រស់នៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ស្នើដល់ឱ្យអាជ្ញាធរ គិតគូរលើការកសាងមណ្ឌលសុខភាពក្នុងឃុំមួយ ដើម្បីសម្រួលដល់ស្ត្រីមានផ្ទៃពោះ ខណៈក្នុងមូលដ្ឋានខ្លួនមិនទាន់មានមណ្ឌលសុខភាព។ ស្ត្រីមានផ្ទៃពោះ ត្អូញត្អែរពីផលលំបាករបស់ពួកគាត់ថា ពួកគេត្រូវធ្វើដំណើរផ្លូវឆ្ងាយ ដែលអាចបង្កជាហានិភ័យផ្សេងៗ ដែលអាចកើតមានឡើងនៅតាមផ្លូវ។ ម្យ៉ាងទៀតពួកគេ ក៏ត្រូវចំណាយថវិកាបន្ថែមលើមធ្យោបាយធ្វើដំណើរ នៅការសម្រាលកូននៅពេលយប់ជាដើម។ ជុំវិញបញ្ហានេះ អាជ្ញាធរឆ្លើយតបថា កន្លងមកអាជ្ញាធរក៏ធ្លាប់គិតគូរដែរ ប៉ុន្តែអាជ្ញាធរថ្នាក់ស្រុក-ខេត្ត មិនទាន់មានកញ្ចប់ថវិកាក្នុងការកសាងនៅឡើយ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាវីដេអូដូចខាងក្រោម៖
(អត្ថបទ ឬវីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
ThmeyThmey
ឃុំជីខលើ
មណ្ឌលសុខភាព
ស្ត្រីមានផ្ទៃពោះ
© រក្សាសិទ្ធិដោយ thmeythmey.com