ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ ទោះខ្វះកម្លាំង មេប៉ុស្ដិ៍ឃុំព្រៃគុយ ប្ដេជ្ញាការពារពលរដ្ឋឱ្យបានល្អ
22, Jan 2023 , 8:30 am        
រូបភាព
ដោយ៖ យឹម សុខជា (យុវជនឃុំព្រៃគុយ) 

ស្រុកកំពង់ស្វាយ,កំពង់ធំ៖ ប៉ុស្ដិ៍ឃុំព្រៃគុយ មានកម្លាំងនគរបាលចំនួន៧នាក់ បម្រើពលរដ្ឋទាំងយប់ថ្ងៃ។ លោក សុខ ស៊ីធីម មេប៉ុស្ដិ៍ឃុំព្រៃគុយ  បានប្ដេជ្ញា នឹងខិតខំការពារសុខសុវត្ថិភាពជូនពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។


 
បច្ចុប្បន្នប៉ុស្ដិ៍ព្រៃគុយ មានកម្លាំងនគរបាលចំនួន ៧នាក់ ក្នុងនោះមានស្រី២នាក់។ លោកមេប៉ុស្ដិ៍ សុខ ស៊ីធីម បានឱ្យដឹងថា ចំនួននេះ មិនទាន់គ្រប់គ្រាន់នៅឡើយទេ ដ្បិតក្នុងឃុំនេះ មានរហូតដល់៨ភូមិឯណោះ។ «កម្លាំងការពារ អត់ទាន់គ្រប់គ្រាន់នៅឡើយទេ។ បើមានចាប់ពី ៩ នាក់ទៅ ១២ នាក់ ទើបគ្រប់  ណាមួយនៅកន្លែងភូមិសាស្ត្ររបស់យើងវាដាច់ស្រយាលពីភូមិមួយទៅភូមិ»។ នេះជាការបញ្ជាក់របស់លោក សុខ ស៊ីធីម ដែលបានបន្ថែមថា ទោះសព្វថ្ងៃកម្លាំងខ្វះក៏ដោយ ក៏កម្លាំងនគរបាលនៅតែប្រឹងប្រែងការពារពលរដ្ឋក្នុងឃុំឱ្យបានល្អ។ 
 
ជុំវិញបញ្ហាខ្វះកម្លាំងនេះ មេប៉ុស្តិ៍រូបនេះ បានឱ្យដឹងថា  បើក្នុងឃុំមានបញ្ហាពេលយប់អធ្រាត្រច្រើនករណីក្នុងពេលតែមួយ កម្លាំងរបស់លោក អាចជួយដោះស្រាយមិនទាន់ពេលនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងណា បញ្ហាអសន្តិសុខក្នុងឃុំ កម្រកើតមានណាស់ តែបញ្ហាដែលកើតមានញឹកញាប់គឺអំពើហិង្សាក្នុងគ្រួសារ ដែលកើតមានដោយសារប្រច័ណ្ឌ និងស្រវឹង។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។ 

Tag:
 ប្រជាការពារភូមិ
© រក្សាសិទ្ធិដោយ thmeythmey.com