ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖​ ឃុំគោកខ្ពស់ ត្រូវការផ្លូវកៅស៊ូ២ខ្សែ​ ដើម្បីសម្រួលដល់​ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល​
22, Jan 2023 , 10:00 pm        
រូបភាព
ដោយ៖ វ៉ាន់  រ៉ាឌី (យុវជនគោកខ្ពស់) 
 
ស្រុកបន្ទាយអំពិល,ឧត្ដរមានជ័យ ៖ ផ្លូវជាច្រើនខ្សែ ក្នុងឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ បានរងការខូចខាតធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង កាលពីខែវស្សាកន្លងទៅ។ បើតាមលោក វ៉ាន់ ប៉ិក មេឃុំគោកខ្ពស់ ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលខូចខាតនោះ មានផ្លូវសំខាន់ៗចំនួន ២ខ្សែ ដែលតភ្ជាប់ពីឃុំគោកខ្ពស់ ទៅប្រាសាទតាក្របី និងពីឃុំគោកខ្ពស់ ទៅទីរួមខេត្តឧត្ដរមានជ័យ ដែលមានជង្ហុក និងដីហុយ ងាយបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ពលរដ្ឋ ជាពិសេសពេលយប់។ ជាដំណោះស្រាយបញ្ហានេះ លោក វ៉ាន់ ប៉ិក បានស្នើឱ្យរដ្ឋាភិបាល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន សង់ផ្លូវកៅស៊ូ២ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ ទាហ៊ាន និងការដឹកជញ្ជូនផលកសិកម្ម។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាង ទស្សនាវីដេអូខាងក្រោម៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ខេត្តឧត្ដរមានជ័យ
  ឃុំគោកខ្ពស់
  ស្រុកបន្ទាយអំពិល
© រក្សាសិទ្ធិដោយ thmeythmey.com