ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ក្នុងឆ្នាំ២០២២ សង្កាត់បន្សាយរាក់ មានអំពើហិង្សាក្នុងគ្រួសារ​​​១ករណី​
22, Jan 2023 , 12:30 pm        
រូបភាព
លោក ម៉ែន សំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់
លោក ម៉ែន សំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់
ដោយ៖ ឆាត សាលឿម (យុវជនសង្កាត់បន្សាយរាក់)
 
ក្រុងសំរោង, ឧត្ដរមានជ័យ៖ ​អំពើហិង្សាក្នុងគ្រួសារតែមួយករណីប៉ុណ្ណោះ បានកើតឡើង នៅសង្កាត់បន្សាយរាក់ កាលពីឆ្នាំ២០២២កន្លងទៅ។ លោក ម៉ែនសំ នាយប៉ុស្ដិ៍នគរបាលសង្កាត់បន្សាយរាក់ បញ្ជាក់ថាមូលហេតុនៃអំពើហិង្សានេះ កើតឡើងដោយសារជនបង្កើបាន​ប្រើប្រាស់គ្រឿងស្រវឹង។

បន្ទាប់ពីមានការរាយការណ៍ករណីអំពើហិង្សា​នេះ លោកមេប៉ុស្ដិ៍អះអាងថា​ ​អាជ្ញាបានចុះទៅបង្ក្រាប អប់រំ និងបញ្ជូនទៅដោះស្រាយនៅអធិការនគរបាលស្រុកបន្ត។ លោកបន្ថែមទៀតថា បន្ទាប់ពីការអប់រំណែនាំរួចមក អ្នកប្រព្រឹត្តនោះកែប្រែ ពោលគឺមិនប្រើប្រាស់អំពើហិង្សាទៀតឡើយ។ 
 
សម្រាប់រូបលោក ម៉ែន សំលោកមិនចង់ឱ្យការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ មានកើតឡើងក្នុងមូលដ្ឋានខ្លួនជាពិសេសអំពើហិង្សាលើស្ត្រី និងកុមារ។ លោកថា ការប្រើប្រាស់អំពើហិង្សាលើកុមារនេះនឹងអាចធ្វើប៉ះពាល់ផ្លូវចិត្តដល់កុមារ និងការសិក្សារបស់ពួកគេ។ 
 
ជាមួយគ្នានេះអាជ្ញាធរតែងចុះផ្សព្វផ្សាយ អប់រំ ច្បាប់ ដល់ពលរដ្ឋ ស្របទៅតាមគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ចំណុច។ លោកអំពាវនាវ ឱ្យពលរដ្ឋគ្រប់រូបមានស្មារតី
ក្នងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងករណីអំពើហិង្សាក្នុងគ្រួសារ ជាពិសេសជនរងគ្រោះត្រូវក្លាហានរាយការណ៍ដល់អាជ្ញាធរ ដើម្បីឱ្យអាជ្ញាធរដោះស្រាយ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)

Tag:
 ThmeyThmey
  អំពើហិង្សាក្នុងគ្រួសារ
  បន្សាយរាក់
© រក្សាសិទ្ធិដោយ thmeythmey.com