ជាតិ
ក្រសួងទេសចរណ៍ ផ្តល់អាហារូបករណ៍លើជំនាញទេសចរណ៍ជាភាសាចិន
22, Jan 2023 , 5:30 pm        
រូបភាព
រូបភាពពី៖ ក្រសួងទេសចរណ៍៕
រូបភាពពី៖ ក្រសួងទេសចរណ៍៕
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ផ្តល់អាហារូបករណ៍១០កន្លែង ដល់កម្ពុជា លើការសិក្សាមុខវិជ្ជាជំនាញទេសចរណ៍ជាភាសាចិន នៅវិទ្យាស្ថានទេសចរណ៍សៀងហៃ។ ចំពោះបេក្ខជន ដែលមានបំណងដាក់ពាក្យក្នុងកម្មវិធីអាហារូបករណ៍នេះ អាចទំនាក់ទំនងតាមនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ឱ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។


 
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា វិទ្យាស្ថានទេសចរណ៍សៀងហៃ បានផ្តល់ជូនអាហារូបករណ៍ដល់កម្ពុជា១០កន្លែង សិក្សាតាមប្រព័ន្ធអនឡាញ។ គោលបំណងនៃការផ្តល់ឱ្យនេះ គឺដើម្បីអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងវិស័យទេសចរណ៍នៅកម្ពុជាឱ្យកាន់តែប្រសើរ។
 
សម្រាប់បេក្ខជន-បេក្ខនារី ដែលមានបំណងចង់ដាក់ពាក្យប្រឡងត្រូវគោរពតាមលក្ខខណ្ឌនៃការជ្រើសរើស ដោយត្រូវមានចំណេះដឹងភាសាចិនកម្រិត៤ ឡើងទៅ(HSK4) ។ ក្រៅពីនេះ បេក្ខជន-បេក្ខនារី ត្រូវជាមន្រ្តីរាជការ បុគ្គលិកជាប់កិច្ចសន្យា បុគ្គលិកបម្រើការងារ ឬជានិសិ្សតកំពុងសិក្សាក្នុងវិស័យទេសចរណ៍។
 
ជាមួយគ្នានេះ អាហារូបករណ៍ ដែលកម្ពុជាទទួលបាននេះ នឹងជួយស្តារវិស័យទេសចរណ៍ឡើងវិញ ដោយផ្តោតលើយុទ្ធសាស្រ្តធុរកិច្ច គណនេយ្យហិរញ្ញវត្ថុ មូលដ្ឋានគ្រឹះនៃម៉ាឃីតឌីជីថល មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ មូលដ្ឋានគ្រឹះនៃវានុវត្ត និងការផ្លាសប្តូរឌីជីថល។
 
បន្ថែមពីនេះ ការទទួលពាក្យចុះឈ្មោះចូលរៀន នឹងផុតកំណត់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ ចំពោះព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់ នាយកដ្ឋាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍  ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០១០ ៣២១ ០០៨ ឬតាមអ៊ីម៉ែល រាល់ម៉ោងធ្វើការ៕

Tag:
 ThmeyThmey25
 អាហារូបករណ៍
 ក្រសួងទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com