កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo មិនអាចរកគ្រាប់បាល់ពេលបង្ហាញខ្លួន លើកដំបូង ខណៈក្រុមឡើងឈរកំពូលតារាង 
រូបភាព៖ Al Nassr
×![]()
ខ្សែប្រយុទ្ធវ័យ ៣៧ឆ្នាំ Cristiano Ronaldo បានបង្ហាញខ្លួនលេងឱ្យក្រុម Al Nassr លើកដំបូងនៃជំនួបលីគអាជីពរបស់អារ៉ាប៊ីសាអូឌីត (Saudi Pro league) ។ ក្នុងតួនាទីជាប្រធានក្រុម កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះ បានដឹកនាំ Al Nassr ប្រកួតឈ្នះលើក្រុម Al Ettifaq លទ្ធផល ១-០ ហើយឡើងឈរកំពូលតារាង។
Ronaldo ខំប្រឹងប្រែងបង្ហាញទម្រង់លេងអស់ពីសមត្ថភាព ប៉ុន្តែរូបគេមិនអាចរកបានគ្រាប់បាល់ដំបូងខ្លួនឡើយ សម្រាប់ក្រុមឡើយ ។
ការប្រកួតនោះ កីឡាករ Anderson Talisca ជាអ្នកស៊ុតនាំជ័យជម្នះ ១-០ ឱ្យក្រុមម្ចាស់ផ្ទះ Al Nassr នៅកីឡដ្ឋាន Mrsool Park ថ្ងៃទី២២ ខែមករា។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Talisca អតីតកីឡាកររបស់ក្រុម Benfica និង Besiktas បានតែតបាល់បញ្ចូលទីមួយគ្រាប់នាទី៣១ ។
ជ័យជម្នះនោះបានរុញច្រានក្រុម Al Nassr ឱ្យឡើងទៅឈរនៅកំពូលតារាងនៃលីគកំពូលអារ៉ាប៊ីសាអូឌីតដោយមាន ៣៣ពិន្ទុ្ឆឆ្លងកាត់ការប្រកួតចំនួន ១៤លើក។ នេះជាការប្រជែងឡើងមកឈរតំណែងកំពូលតារាងសារជាថ្មីរបស់ Al Nassr បន្ទាប់តែពីពួកគេត្រូវក្រុម Al Hilal ដណ្តើមបានតំណែងកំពូលនេះកាលពីសប្តាហ៍កន្លងទៅ ៕
Tag:
Cristiano Ronaldo
Saudi Pro League
© រក្សាសិទ្ធិដោយ thmeythmey.com