ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
យុវជនសកម្ម សេវាល្អ
កោះកុង៖ ឃុំជីខក្រោម គ្មានបញ្ហាល្បែងស៊ីសង
23, Jan 2023 , 6:59 pm        
រូបភាព
 លោក កែវ ប៊ុនថៃ មេប៉ុស្ដិ៍រងឃុំជីខក្រោម
លោក កែវ ប៊ុនថៃ មេប៉ុស្ដិ៍រងឃុំជីខក្រោម
ដោយ៖ សឿ អៃឈិម 

ស្រុកស្រែអំបិល, កោះកុង៖ លោក កែវ ប៊ុនថៃ មេប៉ុស្តិ៍រងឃុំជីខក្រោម បានឱ្យដឹងថា​ សព្វថ្ងៃឃុំជីខក្រោម គ្មានសកម្មភាពល្បែងស៊ីសងទៀតឡើយ ក្រោយអាជ្ញាធរចុះបង្រ្កាប។ 



មេប៉ុស្តិ៍រង លោក កែវ ប៊ុនថៃ បានលើកឡើងថា ចុងឆ្នាំ២០២២ អាជ្ញាធរ បានចុះបង្រ្កាប និងបិទកន្លែងលែងល្បែង និងឆ្នោតជាច្រើនក្នុងឃុំ ។ លោក កែវ ប៊ុនថៃ រៀបរាប់ថា៖ «យើងចុះបង្ក្រាបជាពីរខែមកហើយ ប៉ុន្តែឥឡូវក្នុងភូមិមិនមានការលេងល្បែងទេ។ តែពីមុនមកមានការលេងល្បែងដូចជាឡូតូបៀអាប៉ោងជាដើម»។
 
បើតាមលោក កែវ ប៊ុនថៃ  កន្លងមកអាជ្ញាធរ បានចុះណែនាំចំពោះប្រជាពលរដ្ឋណាដែលមិនអនុវត្តតាមគោលការណ៍ និងលេងល្បែងស៊ីសង ហើយបច្ចុប្បន្នគ្មានសកម្មភាពល្បែងស៊ីសងក្នុងឃុំទៀតឡើយ។ 
 
ទោះជាសកម្មភាពល្បែងស៊ីសងគ្មានក្នុងឃុំក៏ដោយ  លោក កែវ ប៊ុនថៃ នៅតែបន្តសកម្មភាពអប់រំ និងឃ្លាំមើលបញ្ហានេះជាប្រចាំ មិនឱ្យកើតមានក្នុងឃុំឡើងវិញឡើយ។ ជាមួយគ្នានេះ មេប៉ុស្ដិ៍រងរូបនេះ សំណូមពរដល់ពលរដ្ឋ បើឃើញមានករណីលេងល្បែងស៊ីសង សូមជួយរាយការណ៍ទៅដល់សមត្ថកិច្ច។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com