ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ សង្កាត់កូនគ្រៀល ពុំទាន់មានភ្លើងបំភ្លឺផ្លូវពេលយប់
23, Jan 2023 , 10:29 pm        
រូបភាព
ដោយ៖ ផាប ដារ៉ា(យុវជនសង្កាត់កូនគ្រៀល) 
ក្រុងសំរោង, ឧត្តរមានជ័យ៖ សង្កាត់កូនគ្រៀល ពុំទាន់មានភ្លើងបំភ្លឺផ្លូវនោះទេ។ លោក រ៉ត សំអាន់ ចៅសង្កាត់រងទី១ នៃសង្កាត់កូនគ្រៀល បានឱ្យដឹងថា បច្ចុប្បន្នសង្កាត់មិនទាន់មានលទ្ធភាពដាក់អំពូលបានផ្លូវទេ តែពេលយប់មានប្រជាការពារភូមិ យាមល្បតការពារសុវត្តិភាពជូនពលរដ្ឋ។



សង្កាត់កូនគ្រៀល មានប្រជាការពារភូមិជាង៤០០នាក់ ស្រី៥នាក់។ បើតាម លោក រ៉ត សំអាន់ ក្នុងសង្កាត់កូនគ្រៀល គ្មានករណីចោរកម្ម ឬឆក់ប្លន់នោះទេ ដោយសារជារៀងរាល់យប់ ប្រជាការពារភូមិ តែងចុះយាមល្បាតតាមចំណុចគោលដៅ ជាពិសេសនៅចំណុចស្ងាត់។ 
 
លោក រ៉ត សំអាន់ « យើងបានរៀបចំតាំងពីឆ្នាំ២០២០ រហូតមក ហើយក្នុងមួយភូមិៗ មានរហូតជាង១០នាក់ឯណោះ។ អីចឹងប្រជាការពាររបស់សង្កាត់ខ្ញុំនេះ សហការជាមួយអាជ្ញាធរសង្កាត់ ជាមួយមេប៉ុស្តិ៍អ្នកបញ្ជា ការពារសន្តិសុខ ពេលយប់ និងពេលរៀបចំពិធីផ្សេងៗ មានជាប្រចាំ»។
 
បើតាមលោកចៅសង្កាត់រង ទោះបីជាកម្លាំងប្រជាការពារភូមិគ្រប់គ្រាន់ក៏ដោយ ក៏សង្កាត់មានបំណងដាក់ភ្លើងបំភ្លឺតាមផ្លូវនៅពេលយប់ ដើម្បីសម្រួលដល់ការធ្វើដំណើរពលរដ្ឋ និងជួយបង្កើនសុវត្ថិភាពក្នុងសង្កាត់។ ជាមួយគ្នានេះ លោក រ៉ត សំអាន់ ក៏អំពាវនាវ ដល់អង្គការ ឬសប្បុរសជន ជួយដាក់ភ្លើងបំភ្លឺផ្លូវ ក្នុងសង្កាត់ ព្រោះសង្កាត់ មិនទាន់មានលទ្ធភាពដាក់ភ្លើងបំភ្លឺផ្លូវឡើយ។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 
 សង្កាត់កូនគ្រៀល
© រក្សាសិទ្ធិដោយ thmeythmey.com