កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ភា សុភ័ក្ដ្រា៖ ការផ្លាស់ប្ដូគ្រូបង្វឹក ឬមន្ដ្រីបច្ចេកទេសជំនាញ មិនមែនជាបញ្ហា ឱ្យតែមានធនធានគ្រប់គ្រាន់
23, Jan 2023 , 5:59 pm        
រូបភាព
លោក ភា សុភ័ក្ដ្រា ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
លោក ភា សុភ័ក្ដ្រា ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ
លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា និយាយថា ការផ្លាស់ប្ដូក្រុមជំនាញបច្ចេកទេសរបស់ក្រុមជម្រើសជាតិ អាចនឹងមិនមានផលប៉ះពាល់ធំដុំអ្វីទេ ប្រសិនជាកម្ពុជា មានធនធានអ្នកជំនាញគ្រប់គ្រាន់។ កម្ពុជា យកអ្នកជំនាញបរទេសទាំងនោះ មកដើម្បីចែករំលែកបទពិសោធន៍ និងរៀនអំពីគេ ដើម្បីបង្កើតធនធានគ្រូជំនាញឲ្យកាន់តែច្រើនសម្រាប់ដឹកនាំ ក្រុម និងក្លិបនៅកម្ពុជា។



លោក​ភា សុភ័ក្ដ្រា បានផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗថា ការផ្លាស់ប្ដូគ្រូជំនាញផ្នែកណាមួយក្នុងក្រុមជម្រើសជាតិ ជាញឹកញាប់ មិនមានផលប៉ះពាល់ធំដុម មកលើក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាទេ។ 
 
គ្រូជំនួយរូបនេះ បាននិយាយដូច្នេះថា៖«បើនិយាយពីក្រុមអាជីព គឺគេមិនខ្វល់ទេ។ មានន័យថា បើសមាជិកការងារណា គាត់មានការដោះដូរ ព្រោះគេមានគុណភាព អ៊ីចឹងពេលគេមានការដោះដូអ្វីមួយ គេអាចមានអ្នកផ្សេងជំនួស ដែលវាមិនអាចប៉ះពាល់ដល់ការងាររួមនោះទេ។ គ្រូ ដែលមានសិទ្ធសម្រេចយកអ្នកជំនាញទាំងនោះ គឺគាត់បានដឹងពីកម្រិតសមត្ថភាពរបស់មន្ដ្រីជំនាញនោះហើយ។»។
 
ការផ្លាស់ប្ដូរសមាសភាពមន្ដ្រី ឬអ្នកជំនាញណាមួយក្នុងក្រុម មិនមែនជាបញ្ហាសំខាន់ ហើយក៏មិនមានផលប៉ះពាល់អ្វីដែរ ប្រសិនជាកម្ពុជា មានធនធានមន្ដ្រីបច្ចេកទេស ឬគ្រូជំនាញទាំងនោះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញតួរនាទីនោះ។ 
 
«យើង ខ្លាចតែថា យើងមិនមានធនធានជំនាញនោះទេ។ យើង ក្រលេងមកមើលបាល់ទាត់នៅស្រុកខ្មែរ យើងវិញ តើគ្រូជំនាញនេះ យើងមានអ្នកណាខ្លះ? មិនមានច្រើនទេ? ហើយជំនាញពិតប្រាកដអត់? គ្រូដឹកនាំ គាត់គ្រាន់តែដឹងលក្ខណៈទូទៅទេ ប៉ុន្ដែលក្ខណពិសេស គាត់អត់ដឹងទេ។ ដូចនេះ បានត្រូវការផ្នែកជំនាញ។»។ លោក ភា សុភ័ក្ត្រា បាននិយាយប្រាប់ដូច្នេះ។
 
លោក ភា សុភ័ក្ដ្រា បានបន្ដទៀតថា នេះ គឺជាទស្សនៈ ឬការយល់ឃើញក្នុងការដឹកនាំក្រុមជម្រើសជាតិមួយ ដែលមុននិយាយពីបាល់ទាត់នៅអាស៊ាន ត្រូវនិយាយឲ្យទូលំទូលាយពីបាល់ទាត់លើពិភពលោក ក៏មានគ្រូកម្រិតខ្លាំងខ្លះ និងខ្លះកម្រិតខ្សោយ ។ ជម្រើសជាតិខ្លះ គេអត់ប្រើ គ្រូជនជាតិរបស់គេទេ។ អ៊ីចឹង គេ ក៏ត្រូវការជ្រើសរើសគ្រូ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ អាច់ដឹកនាំក្រុមជម្រើសជាតិគេបាន។គ្រូជំនួយកម្ពុជារូបនេះ បន្ថែមទៀតថា៖«បើយើងនិយាយពីកម្រិតបាល់ទាត់ កម្ពុជា និងប្រទេសមួយចំនួន គឺកម្រិតកំពុងអភិវឌ្ឍ ហើយកម្រិតពេលខ្លះ គឺពាក់កណ្ដាលអាជីព ហើយខ្លះក៏ជាអាជីព ដូចនៅអឺរ៉ុប គឺជាកម្រិត អាជីពកម្រិតខ្ពស់។ អ៊ីចឹងគឺគេសម្បូរបែបអស់ហើយ ហើយគេមានធនធានគេ ដែលអាចជ្រើសរើសបាន។ ដោយឡែក កម្ពុជា ក៏ធ្លាប់មានគ្រូបង្វឹកបង្គោលជាសញ្ជាតិខ្មែរដែរ។ នេះ មិនមែនជាទំនោលទេ។ តែនេះ គឺជាការគិតពីជំនាន់១ ជួនកាល ជាគំនិតថ្នាក់ដឹកនាំ ជាការផ្ដល់នៅ បទពិសោធន៍ ការដឹកនាំថ្មី។ អ៊ីចឹងយើងបាន យកធនធានរបស់យើងទៅរៀនសូត្រពីគេ។»។
 
ក្នុងកិច្ចសម្ភាសដដែរនេះ លោក ភា សុភ័ក្ត្រា ក៏បានប្រាប់ពីសមាសភាពសំខាន់ៗក្រុមការងារ ដឹកនាំក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ដែលក្នុងនោះ មានគ្រូបង្វឹក, គ្រូជំនួយ, គ្រូហាត់កាយសម្បទា, គ្រូពេទ្យ, អ្នកជំនាញផ្នែកចំណីអាហា និងអ្នកវិភាគការប្រកួត។ អ្នកទាំងអស់នេះ គឺជាក្រុមការងារដែលដើរតួរសំខាន់ក្នុងការប្រកួតនីមួយៗ របស់ក្រុមជម្រើសជាតិកម្ពុជា។
ក្រុមការងារបច្ចេកទេស គឺមានសណ្ឋានច្រើន។ គ្រូបង្វឹកខ្លះ មានក្រុមការងារបច្ចេកទេសរួចជាស្រេច។ នោះ មានន័យថា ប្រសិនជាថ្ងៃណាមួយក្រុមការងារទាំងនោះ ខ្វះខាតមន្ដ្រីបច្ចេកទេសណាមួយ គ្រូបង្វឹក អាចជ្រើសបានដោយផ្ទាល់។ 
 
ជាឧទាហរណ៍ គ្រូជម្រើសជាតិណាមួយ ដែលត្រូវបានគេជ្រើសរើស គេអាចរើសគ្រូបច្ចេកទេសជំនាញណាមួយ មកក្នុងក្រុមជម្រើសជាតិ ដូចជាផ្នែកចំណីអាហារ និងផ្នែកកាយសម្បទា និងផ្នែកវិភាគ ដែលគាត់គិតថាសំខាន់ ហើយនិងងាយស្រួលក្នុងការទំនាក់ទំនង។
 
ប្រសិនគ្រូបង្វឹក សម្លឹងឃើញធនធានក្នុងក្រុមនោះមានស្រាប់។ ឧ.ក្រុមជម្រើសជាតិមួយ ដែលមានផ្នែកជំនាញកាយសម្បទា អ៊ីចឹងគាត់អាចយកបុគ្គលិករបស់គាត់ ផ្ទាល់មកធ្វើការជាមួយគ្នា ឬក៏យកបុគ្គលិកដែលមានស្រាប់មកធ្វើការជាមួយ។ អ្វី ដែលងាយស្រួល គឺគុណភាពនៃការងារ និងការទំនាក់ទំនង។ 
 
សមាសភាពអ្នកជំនាញ ដែលសំខាន់ មួយទៀត គឺការងាររបបអាហារ។ ពេលទៅប្រកួតនៅខាងក្រៅ កីឡាករ ត្រូវការប្រមូលផ្ដុំ ហូបចុកជុំគ្នា។ អ៊ីចឹងការតាមដានចំណីអាហារ ដែលគេផ្គត់ផ្គង់មកឲ្យកីឡាករ ត្រូវឆ្លងកាត់ការពិនិត្យម៉ត់ចត់ និងត្រឹមត្រូវ។ អ៊ីចឹង បើអ្នកជំនាញតាមដានចំណីអាហារ បញ្ជាក់ថា ចំណីអាហារនេះ មានប្រេងច្រើន ឬប៊ឺច្រើន ឬក៏ពេលថ្ងៃប្រកួត មិនត្រូវការសាច់ឆៅ ឬក៏ប្រភេទប្រូតេអ៊ីនអី ដែលខ្វះខាតខាងក្រុមការងាររបបអាហារ (Nutrition) អ្នករៀបចំ។
 
ចំពោះ គ្រូកាយសម្បទា ត្រូវហ្វឹកហាត់លើកាយសម្បទារាងកាយ អភិវឌ្ឍសាច់ដុំ ខាងលើ ខាងក្រោម ការអភិវឌ្ឍលើភាពបទបែន។ គ្រូកាយសម្បទា ត្រូវផ្សារភ្ជាប់ទាំងបាល់ ទាំងការប្រកួត និងកម្លាំង។ 
 
ផ្នែក ដែលមិនអាចខ្វះបានក្នុងក្រុមគឺផ្នែកវិភាគ។ ការវិភាគ ត្រូវការអ្នកដែលមានបច្ចេកទេសក្នុងការយកប្លង់ VDO ដូចជាថតយកដំបន់រួម តំបន់ពីក្រោយទី មានចាប់ VDO ពីលើ។ និយាយរួម ត្រូវមាន VDO គ្រប់គ្រាន់សម្រាប់អ្នកវិភាគ នីមួយៗ ក្នុងដើម្បីវិភាគ។ អ្នកវិភាគទាំងអស់ត្រូវការប្រមូលទិន្នន័យ ក្រុមរបស់គូប្រកួត មុនពេលត្រូវប្រកួត។ ឧ. ការប្រកួតក្នុង Tournament ១ អ្នកវិភាគ ត្រូវតាមដានការប្រកួតរបស់គូរប្រកួត មុនពេលជំនួបជាមួយជម្រើសជាតិខ្លួន ដើម្បីប្រមូលទិន្នន័យ ដើម្បីវិភាគ ដើម្បីកាត់ជា VDO ដែលពាក់ព័ន្ធទៅលើចំណុច នៃការប្រយុទ្ធ ការការពារ ការរៀបចំទម្រង់របស់ក្រុមគេ ឬគុណភាពកីឡាកររូបណា នៃក្រុមគូប្រកួត ដែលនេះ គឺផ្នែកមួយដ៏សំខាន់។
 
ផ្នែកមួយទៀត គឺក្រុមគ្រូពេទ្យ។ គ្រូពេទ្យរួម ដែលតាមដាននៅពេលកីឡាករ ណាឈឺថ្កាត់ មានបញ្ហាអី និងផ្នែក Physio។ ផ្នែក Physio គ្រប់ក្រុមត្រូវមាន។ នៅពេលក្រុមជម្រើសជាតិណាមួយ ចេញទៅធ្វើការប្រកួត ត្រូវ តែមានក្រុមនោះ។ ក្រុម Physio អាចមានចន្លោះ ២ ទៅ ៣នាក់៕
 

Tag:
 បាល់ទាត់
  ភា សុភ័ក្ដ្រា
© រក្សាសិទ្ធិដោយ thmeythmey.com