ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ធ្វើការច្រើនអាចនាំអោយមានជំងឺបេះដូង
25, Jan 2023 , 6:59 am        
រូបភាព
​វា​ប្រហែលជា​ដល់​ពេល​ដែល​ត្រូវ​បញ្ចូល​ការ​ធ្វើការ​ច្រើន​ម៉ោង​ទៅ​ក្នុង​បញ្ជី​នៃ​កត្តា​គ្រោះថ្នាក់​នៃ​ជំងឺ​បេះដូង​។​ ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា​ អ្នកធ្វើការ​ក្នុង​ការិយាល័យ​នៅ​ប្រទេស​អង់គ្លេស​មាន​កម្រិត​នៃ​ជំងឺ​គាំងបេះដូង​កើនឡើង​យ៉ាង​ខ្លាំង​ដោយសារ​ការ​ធ្វើការ​ច្រើន​ម៉ោងជាង​មិត្ត​របស់​ពួក​គេ​។​

 
​ការ​សិក្សា​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​ សាកល​វិទ្យា​ឡុ​ន​ដុន​ បាន​រក​ឃើញ​ថា​ បុគ្គលិក​ដែល​ជា​ធម្មតា​ធ្វើការ​ចាប់ពី​ ១១​ ម៉ោង​ ឡើង​ទៅ​ ក្នុង​មួយ​ថ្ងៃ​ មាន​ ៦៧​ ភាគរយ​ ដែល​នឹង​វិវត្តន៍​ទៅ​រក​ជំងឺ​បេះដូង​  ដែល​ច្រើន​ជាង​អ្នក​ដែល​ធ្វើការ​ ៧​ ឬ​ ៨​ ម៉ោង​ ក្នុង​មួយ​ថ្ងៃ​។​
 
​អ្នកជំនាញ​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​និយាយ​ថា​ មាន​កត្តា​ជា​ច្រើន​ដែល​អាចយ​កមក​ពន្យល់​ពី​ការ​កើនឡើង​នៃ​គ្រោះថ្នាក់​ចំពោះ​អ្នក​ដែល​ធ្វើការ​ច្រើន​ម៉ោង​នៅ​ក្នុង​ការិយាល័យ​នោះ​។​ វេជ្ជបណ្ឌិត​ Gregg​ C.​ Fonarow​ associate​ chief​ ផ្នែក​បេះដូង​នៃ​ UCLA’s​ David​ Geffen​ School​ of​ Medicine​ បាន​និយាយ​ថា​ “​អ្នក​ដែល​ធ្វើការ​ច្រើន​ម៉ោង​អាច​មិនសូវ​មាន​ពេល​សម្រាប់​ការ​ហាត់ប្រាណ​,​ ការ​ទទួលទាន​ដែល​ល្អ​ចំពោះ​សុខភាព​ និង​ ការ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​។​ ពួក​គេ​អាច​នឹង​ទទួល​នូវ​ភាព​តានតឹង​កាន់តែ​ច្រើន​,​ គេង​បាន​តិច​ និង​ មាន​អាកប្បកិរិយា​ផ្សេងៗ​ដែល​អាច​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​បេះដូង​និង​សរសៃឈាម​។​
 
​ការ​សិក្សា​បាន​ផ្សាយ​ក្នុង​ Annals​ of​ Internal​ Medicine​ នៅ​ខែមេសា​ ដែល​បាន​សិក្សា​លើ​អ្នកធ្វើការ​ជនជាតិ​អង់គ្លេស​៧,១០០​ នាក់​ ពី​ឆ្នាំ​ ១៩៩១​ ដល់​ ២០០៤​ ហើយ​ពិនិត្យ​រក​អ្នក​ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​បេះដូង​។​ ប្រហែលជា​ ៧០​ ភាគរយ​នៃ​អ្នកធ្វើការ​គឺជា​បុរស​ ហើយ​ភាគច្រើន​ (៩១%)​ ជា​ជនជាតិ​ស្បែក​ស​។​ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​ ប្រហែលជា​ ២.៧​ ភាគរយ​ មានការ​វិវត្តន៍​ទៅ​រក​ជំងឺ​សរសៃឈាម​បេះដូង​នៅ​ពេល​ចប់​ការ​សិក្សា​។​
 
​អ្នកចូលរួម​ទាំងអស់​បាន​រាយការណ៍​ពី​ចំនួន​ម៉ោង​ដែល​ពួក​គេ​បាន​ចំណាយ​លើ​ការងារ​ រួម​ទាំង​ការងារ​ដែល​គេ​យក​ទៅ​ធ្វើ​នៅផ្ទះ​។​ ការ​សិក្សា​បាន​រក​ឃើញ​ថា​ ច្រើន​ជាង​ពាក់កណ្តាល​ (៥៤%)​ ធ្វើការ​ចន្លោះ​ពី​ ៧​ ទៅ​ ៨​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ ២១​ ភាគរយ​ ធ្វើការ​ ៩​ ម៉ោង​ ក្នុង​មួយ​ថ្ងៃ​ និង​ ១៥​ ភាគរយ​ ចំណាយពេល​ ១០​ ម៉ោង​ ក្នុង​មួយ​ថ្ងៃ​។​ ប្រហែលជា​ ១០​ ភាគរយ​ ដែល​ធ្វើការ​ចាប់ពី​ ១១​ ម៉ោង​ឡើង​។​
 
​ក្រុមការងារ​បាន​រក​ឃើញ​ថា​ ក្រៅពី​ការ​កើនឡើង​នៃ​គ្រោះថ្នាក់​ជំងឺ​បេះដូង​ដល់​ទៅ​ ៦៧​ ភាគរយ​ ធៀប​នឹង​អ្នក​ដែល​ធ្វើការ​ ៨​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ការ​ធ្វើការ​ចាប់ពី​ ១១​ ម៉ោង​ឡើង​ទៅ​ក៏​អាច​ធ្វើ​ឱ្យ​អ្នកខ្លះ​ទទួល​នូវ​គ្រោះថ្នាក់​ផ្សេង​ទៀត​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com