កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
Soccer League លើកទី៦ រកឃើញ១៦ក្រុម ឡើងទៅកាន់វគ្គ១/៨ផ្តាច់ព្រ័ត្រ
24, Jan 2023 , 5:49 pm        
រូបភាព
ក្រុមបាល់ទាត់ Khmer United FC រូបពី Khmer United FC
ក្រុមបាល់ទាត់ Khmer United FC រូបពី Khmer United FC
ការប្រកួតកីឡាបាល់ទាត់ Soccer League លើកទី៦ បានឈានមកដល់វគ្គ ១៦ក្រុម ដោយក្រុមចំណាតថ្នាក់លេខ១ តែមួយក្រុមតាមពូលប៉ុណ្ណោះ បន្តប៉ះគ្នានៅវគ្គ១/៨ផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៣។ ការប្រកួតវគ្គ ១៦ក្រុមនេះ ធ្វើតែមួយជើងតែប៉ុណ្ណោះដើម្បីបន្តទៅវគ្គ៨ក្រុម។



 Avatar FC រូបពី ហ្វេសប៊ុក Avatar FC
 
ការប្រកួតនៅថ្ងៃទី២៥ ខែមករា
Ziya Brand ត្រូវប្រកួតជាមួយ សម្ព័ន្ធយុវជនមុស្លីមកម្ពុជា នៅទីលានបាល់ទាត់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ វេលាម៉ោង ៣:៣០ រសៀល។ ស្របពេលគ្នានេះដែរ ហនុមានអគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ ត្រូវប៉ះជាមួយ ស.ស.យ.ក.ខេត្តកោះកុង នៅទីលានបាល់ទាត់ AIA។ ចំណែកកីឡដ្ឋានស្តាតចាស់ បើកទ្វារស្វាគមន៍ជំនួបក្រុម ស.ស.យ.ក.ខ័ណ្ឌពោធិ៍សែនជ័យ និងក្លិបយុវជនស្រឡាញ់សន្ដិភាព។ នៅវេលាដដែរនោះ ក្រុម Avatar FC ត្រូវប៉ះជាមួយ Khmer United នៅកីឡដ្ឋាន Smart RSN។
 
ការប្រកួតនៅថ្ងៃទី២៦ ខែមករា 

ស.ស.យ.ក. ខេត្តបាត់ដំបង ត្រូវជួបជាមួយ ស.ស.យ.ក.ស្រុកខ្សាច់កណ្ដាល នៅទីលានបាល់ទាត់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ វេលាម៉ោង ៣:៣០ រសៀល ខណៈពេលដែរ Royal Mayura Resort ប្រកួតជាមួយ Try All FC នៅទីលានបាល់ទាត់ AIA។ ទន្ទឹមគ្នានេះដែរ ស.ស.យ.ក. ខេត្តកណ្ដាល ត្រូវប៉ះជាមួយ ស.ស.យ.ក. ខេត្តស្វាយរៀង នៅកីឡដ្ឋានស្តាតចាស់។ ចំណែកក្រុមស៊ីសុផុនអេហ្វស៊ី ត្រូវប្រកួតជាមួយ Zaitun FC នៅកីឡដ្ឋាន Smart RSN។ 
 
វគ្គ​៨ក្រុម នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី៣០-៣១ ខែមករា, វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃទី៤-៥ ខែកុម្ភៈ និងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៨ និងទី១១ ខែកុម្ភៈ ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
  Soccer League
© រក្សាសិទ្ធិដោយ thmeythmey.com