ជាតិ
អាជ្ញាធររៀបចំផ្លូវដើរក្នុងបរិវេណអង្គរវត្ត ដើម្បីគ្រប់គ្រងលំហូរដើរទស្សនារបស់ទេសចរ
25, Jan 2023 , 9:29 am        
រូបភាព
ផ្លូវដើរក្នុងបរិវេណអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរារៀបចំដើម្បីឲ្យភ្ញៀវដើរទស្សនាអង្គរវត្ត។ រូបដោយ កញ្ញា អ៊ូ សុខមាន
ផ្លូវដើរក្នុងបរិវេណអង្គរវត្ត ដែលអាជ្ញាធរជាតិអប្សរារៀបចំដើម្បីឲ្យភ្ញៀវដើរទស្សនាអង្គរវត្ត។ រូបដោយ កញ្ញា អ៊ូ សុខមាន
សៀមរាប៖ ​អាជ្ញាធរជាតិអប្សរា បានរៀបចំផ្លូវដើរនៅបរិវេណអង្គរវត្ត ដើម្បីគ្រប់គ្រងលំហូរផ្លូវដើររបស់អ្នកទេសចរ​ និងបញ្ចៀសការ​ដើរទស្សនាខ្វាត់ខ្វែងគ្មានសណ្តាប់ធ្នាប់ ក្នុងបរិវេណអង្គរវត្ត។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃ​អាជ្ញាធរជាតិអប្សរា បានពន្យល់បន្ថែមទៀតថា ការសង់ផ្លូវដើរក្នុងបរិវេណអង្គរ​នេះ ក៏ដើម្បីការពារស្មៅ ថ្មប្រាសាទ និងរួមចំណែកលើកសោភ័ណភាពអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវ​ផងដែរ​។ ​បើតាមលោក សេង សុធារ៉ា គម្រោងសង់ផ្លូវដើរក្នុងបរិវេណប្រាសាទអង្គរវត្តនេះ ​មានប្រវែងសរុប ១ ៣៧៦ម៉ែត្រ ដោយត្រូវសង់ជា៣ដំណាក់កាល។ ដំណាក់កាលទី១ មាន​ប្រវែង៤៧៦ម៉ែត្រ។ ដំណាក់កាលទី២ប្រវែង ២៥០ម៉ែត្រ និងដំណាក់កាលទី៣ ប្រវែង៦៥០ម៉ែត្រ។

 
សូមអញ្ជើញលោក លោកស្រី អ្នកនាងកញ្ញា ទស្សនាកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានឌីជីថលថ្មីៗ និងលោកសេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ដូចខាងក្រោម៖ 

 
 

Tag:
 អង្គរវត្ត
  ផ្លូវដើរ
© រក្សាសិទ្ធិដោយ thmeythmey.com