ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពលរដ្ឋក្នុងតំបន់អង្គររៀបចំពិធីឡើងអ្នកតាដែលជាទំនៀមពីបុរាណ
25, Jan 2023 ,
11:50 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ រាល់ថ្ងៃ៣កើត ខែមាឃ ដែលឆ្នាំនេះត្រូវនឹងថ្ងៃទី២៤ មករា ពលរដ្ឋរស់នៅតំបន់អង្គរ បានរៀបចំពិធីឡើងអ្នកតា ឬពិធីបុណ្យឡើងមាឃ ដែលជាទំនៀមពីបុរាណកាលមក។ ពិធីនេះ ធ្វើឡើងក្នុងបំណងសុំសេចក្ដីសុខ និងបញ្ជៀសពីជំងឺឈឺថ្កាត់នានា។ល។ អ្នកភូមិបានរៀបចំម្ហូបអាហារ គ្រឿងភេសជ្ជៈ ផ្លែឈើ ថ្នាំជក់ ស្រា ក្បាលជ្រូក មាន់ បាយសី។ល។ ដើម្បីថ្វាយនៅតាមរោងអ្នកតាដែលពួកគេចាត់ទុកថា ម្ចាស់ភូមិ ថែរក្សាពួកគេ។
នៅប្រាសាទអង្គរវត្តឯណេះ អ្នកភូមិត្រពាំងសេះ និងអ្នកភូមិជុំវិញ បានរៀបចំពិធីនៅគោកតារាជ។ ការរៀបចំនៅគោកតារាជ ហាក់ស្ងប់ស្ងាត់បន្ដិចនៅឆ្នាំនេះ អ្នកចូលរួមមានមានគ្នាប្រមាណ៥០នាក់ រៀបរាប់ទាំងអាចារ្យ និងអ្នកលេងភ្លេង និងពុំមានអ្នកស្នងរូបដូចឆ្នាំកន្លងទៅទេ៕
សូមទស្សនាទិដ្ឋភាពពិធីឡើងអ្នកតានៅគោកតារាជ ប្រាសាទអង្គរវត្ត ដូចតទៅនេះ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ឡើងអ្នកតា
បុណ្យឡើងមាឃ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម