កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កិច្ចប្រជុំនាយបេសកកម្ម ដើម្បីពិនិត្យភាពរួចរាល់សម្រាប់ការមកដល់ស៊ីហ្គេម២០២៣ 
កិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលមានប្រទេសចំនួន១១ ចូលរួម។
×![]()
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្ពុជា បានបើកកិច្ចប្រជុំនាយបេសកកម្មគណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅសណ្ឋាគារ ហ្គាឌិនស៊ីធី។ កម្មវិធីដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីជជែកពីការរួចរាល់នៃភាពជាម្ចាស់ផ្ទះ និងពិនិត្យវឌ្ឍនភាពការងារ នៃដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣។
ប្រតិភូនាយបេសកកម្មប្រទេសចំនួន១១ បានចូលរួមក្នុងកិច្ចប្រជុំនាយបេកកម្ម គណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ រួមមាន កម្ពុជា (ម្ចាស់ផ្ទះ) ថៃ, មីយ៉ាន់ម៉ា, ឡាវ, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, ទីម័រខាងកើត, ព្រុយណេ និងហ្វីលីពីន។
គោលបំណងសម្រាប់កិច្ចសប្រជុំនេះដែរគឺដើម្បីពិភាក្សាត្រួតពិនិត្យលើពីពិធីការ កីឡា បច្ចេកទេស ហូបចុក ការស្នាក់នៅ វេជ្ជសាស្ត្រប្រឆាំសារធាតុហាមឃាត់ក្នុងកីឡា(អង់ទីដូពីង) និងពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៅកម្ពុជា។
គួរបញ្ជាក់ថា កិច្ចប្រជុំនាយបេសកកម្ម គណៈកម្មការកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ មាន១១ប្រទេសចូលរួមក្នុងនោះកម្ពុជា ជាម្ចាស់ផ្ទះ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី២៥-២៦ ខែមករា នៅសណ្ឋាគារហ្គាឌិនស៊ីតធី រាជធានីភ្នំពេញ ប្រទេសកម្ពុជា៕
Tag:
ស៊ីហ្គេម២០២៣
ប៉ារ៉ាហ្គេម២០២៣
CDM
© រក្សាសិទ្ធិដោយ thmeythmey.com