ABA ស្វាគមន៍ឆ្នាំថ្មីជាមួយនឹងការប្តូរទីតាំងថ្មីសាខាខេត្តសៀមរាប។ នៅទីតាំងថ្មីនេះ មានស្វ័យសេវាធំជាងមុន កន្លែងអង្គុយរង់ចាំប្រកបដោយផាសុកភាព ចំណតធំទូលាយ។
អតិថិជនអាចអញ្ជើញមកសាខា ដើម្បីប្រឹក្សាជាមួយបុគ្គលិកជំនាញការរបស់យើង ដែលរង់ចាំដោះស្រាយរាល់ចម្ងល់ ឬសំណួរផ្សេងៗពាក់ព័ន្ធនឹងផលិតផល និងសេវាកម្មរបស់ធនាគារ។ លើសពីនេះ ឥឡូវ សាខាក៏បានរៀបចំបន្ទប់ VIP ធំជាងមុន សម្រាប់ឯកជនភាពរបស់អតិថិជនផងដែរ។

ក៏មានបំពាក់នូវឧបករណ៍ស្វ័យសេវាទំនើបៗ ដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM) និងម៉ាស៊ីនដាក់/ដកប្រាក់(CRM) ដើម្បីសម្រួលដល់ការចូលប្រើសេវាធនាគារ របស់អតិថិជនបានគ្រប់ពេលវេលា។ ក្រៅពីនេះ ធនាគារ ក៏មានបំពាក់ម៉ាស៊ីនបើកកាតនៅសាខាផ្ទាល់ផងដែរ ដែលអាចឲ្យអតិថិជនបើកកាត Visa, Mastercard, UPI និងកាត CSS ដោយចុចតែពីរបីប៉ក់នៅលើស្មាតហ្វូន ហើយមិនចាំបាច់មានការបើកជូនដោយបុគ្គលិកឡើយ។
ឱកាសនេះ ត្រូវបានចូលរួមជាកិត្តិយសដោយសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារជាតិ នៃ កាណាដា ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។ នេះបានបង្ហាញពីសារៈសំខាន់ នៃប្រតិបត្តិការរបស់ ABA ចំពោះម្ចាស់ភាគហ៊ុន និងបង្ហាញពីការគាំទ្ររបស់ពួកគាត់ ចំពោះវឌ្ឍនភាពរបស់យើង។

លោក យិន ចិន្តាភក្តី ប្រធានសាខាតំបន់ មានប្រសាសន៍ថា៖ “ការផ្លាស់ប្តូរមកទីតាំងថ្មីនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជន និងខិតខំផ្តល់ជូនពួកគាត់នូវទីតាំងដែលងាយស្រួលរកបំផុត ជាមួយនឹងកន្លែងបម្រើសេវាធំជាងមុន ចំណតរថយន្តសមស្រប និងកន្លែងស្វ័យសេវាកាន់តែធំទូលាយ។ យើងខ្ញុំនឹងរង់ចាំបម្រើសេវាកម្មជូនលោកអ្នកដោយក្តីរីករាយនៅឆ្នាំ២០២៣ និងឆ្នាំក្រោយៗទៀត ជាមួយនឹងផលិតផលជាច្រើនពីធនាគាយើងខ្ញុំ ទៅតាមតម្រូវការពិតប្រាកដរបស់លោកអ្នក។”
ស្វែងរកទីតាំងសាខាខេត្តសៀមរាប នៅអាស័យដ្ឋានថ្មី៖ ភូមិវត្តបូព៌ ផ្លូវអាចារ្យស្វា កែងផ្លូវ ២៤ ក្រុងសៀមរាប ដែលមានចម្ងាយប្រហែល ៧០០ ម៉ែត្រពីសាខាចាស់ ឬទាក់ទងទៅសាខាដោយផ្ទាល់ តាមរយៈលេខ 098 203 829 សម្រាប់ព័ត៌មានបន្ថែម។ ចុច ទីនេះ សម្រាប់ផែនទីទីតាំង៕
យើងខ្ញុំសូមស្វាគមន៍អតិថិជនមកកាន់សាខាត្រាំកក់ទីតាំងថ្មីរបស់ធនាគារ ABA!





អត្ថបទពាណិជ្ជកម្ម