កីឡាអន្តរជាតិ
ស៊ីហ្គេម២០២៣
អន្តរជាតិ
ទ្រីយ៉ាត្លុង៖ សហព័ន្ធថៃ រំពឹងឈ្នះមេដាយមាស១ នាស៊ីហ្គេម២០២៣ នៅកម្ពុជា
26, Jan 2023 , 8:59 pm        
រូបភាព
លោក Vijitr Sitanawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ(អាវសកណ្តាល) និងអត្តពលិកកីឡាទ្រីយ៉ាត្លុងថៃ។ រូបពី Vijitr
លោក Vijitr Sitanawin ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ(អាវសកណ្តាល) និងអត្តពលិកកីឡាទ្រីយ៉ាត្លុងថៃ។ រូបពី Vijitr
ដោយ:
លោក Vijitr Sitinawin ប្រធានស្តីទីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ ដាក់គោលដៅប្រជែងមេដាយមាស១ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ លោក Sitinawin ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិកដូច្នេះនៅថ្ងៃទី២៥ ខែមករា ខណៈព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលសល់មិនដល់១០០ថ្ងៃទៀតប៉ុណ្ណោះ។

 
សហព័ន្ធកីឡាទ្រីយ៉ាងត្លុងថៃដាក់គោលដៅក្នុងផែនការយុទ្ធសាស្រ្ត ដើម្បីសម្រេចក្តីប្រាថ្នាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ លោក Vijitr Sitinawin ប្រធានស្តីទីសហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ ប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិកថា សម្រាប់អត្តពលិកកីឡាទ្រីយ៉ាត្លុងថៃ គឺបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា ដោយដាក់គោលដីមេដាយមាស។
 
លោក Vijitr Sitinawin និយាយថា៖«សម្រាប់ស៊ីហ្គេមនៅកម្ពុជា ខ្ញុំគិតថាកីឡាករ-កីឡាការិនីទ្រីយ៉ាត្លុងថៃ គឺត្រៀមខ្លួនរួចរាល់ហើយ សមត្ថភាពពួកគាត់គឺល្អ។ ខ្ញុំរំពឹងថា នឹងអាចដណ្តើមបានមេដាយមាស១ ក្នុងព្រឹត្តិការណ៍នោះ»។ ជាមួយគ្នានោះដែរ ប្រធានសហព័ន្ធទ្រីយ៉ាត្លុងបញ្ជាក់ថា សម្រាប់អត្តពលិកថៃ មិនមានអ្វីជាការព្រួយបារម្ភឡើយ ព្រោះការហ្វឹកហាត់ប្រកបដោយភាពខ្លាំងក្លា។
 
លោក Vijitr Sitinawin បន្តថា អត្តពលិករបស់លោកហ្វឹកហាត់រៀងរាល់ថ្ងៃ ពេលព្រឹក និងពេលរសៀល ដើម្បីត្រៀមចូលរួមកីឡាស៊ីហ្គេម ២០២៣ នាខែឩសភា ឆ្នាំ២០២៣។
 
សូមបញ្ជាក់ថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងថៃ ត្រៀមបញ្ជូនអត្តពលិករបស់ខ្លួនសរុប ១០នាក់ក្នុងនោះមានកីឡាការិនី៤នាក់ សម្រាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕
 

Tag:
 កីឡាទ្រីយ៉ាត្លុង
  Vijitr Sitinawin
  ស៊ីហ្គេម២០២៣០
© រក្សាសិទ្ធិដោយ thmeythmey.com