ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មូលហេតុ​នៃ​ការ​ឡើង​សម្ពាធ​ឈាម​
08, Nov 2023 , 10:59 pm        
រូបភាព
តើ​ការ​ឡើង​សម្ពាធ​ឈាម​គឺជា​អ្វី? ហើយ​បង្ក​ឡើង​ដោយ​អ្វីខ្លះ?



សម្ពាធ​ឈាម​គឺជា​កម្លាំង​នៃ​ការ​បាញ់​ឈាម​ទៅ​នឹង​ជញ្ជាំង​សរសៃឈាម ។ បេះដូង​ច្រ​បាញ់​ឈាម​ទៅ​ក្នុង​សរសៃឈាម​អាក់ទែ សម្រាប់​ផ្តល់​ឈាម​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ ។

សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​ហៅ​ម្យ៉ាងទៀត​ថា Hypertension វា​គឺជា​ជំងឺ​ដ៏​មាន​គ្រោះថ្នាក់​មួយ​ព្រោះ​វា​ធ្វើ​អោយ​បេះដូង​ធ្វើការ​ច្រើន​ជាង​មុន​ក្នុង​ការ​ច្របាច់​ឈាម​ទៅ​រាង​កាយ និង​ត្រូវ​ឆ្លងកាត់​សរសៃឈាម​អាក់ទែ​ដែល​រឹង​ៗ ឬ​ក្រិន ហើយ​វិ​វ​ឌ្ឈ​ន៍​ទៅ​ជា​ខ្សោយបេះដូង​បាន ។
តើ​សម្ពាធ​ឈាម​ប៉ុន្មាន​ទើប​ធម្មតា?
 
សម្ពាធ​ឈាមមាន​ច្រើន​ក្រុម​ដូច​ជា​៖
• ធម្មតា​៖ តិច​ជាង ១២០/៨០
• ត្រៀម​នឹង​លើស​សម្ពាធ​ឈាម​៖ ១២០-១៣៩/៨០-៨៩
 
• លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​១៖ ១៤០-១៥៩/៩០-៩៩
• លើស​សម្ពាធ​ឈាម​ដំណាក់កាល​ទី​២៖ ≥១៦០/១០០
 
មនុស្ស​ដែល​មាន​សម្ពាធ​ឈាម​លើស​ពី​តម្លៃ​ធម្មតា​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​របៀប​នៃ​ការ​បញ្ចុះ​សម្ពាធ​ឈាម​វិញ ។
 
តើ​អ្វី​ទៅ​ធ្វើ​អោយ​ឡើង​សម្ពាធ​ឈាម?
មូលហេតុ​ពិតប្រាកដ​របស់​ការ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។ មាន​កត្តា និង​លក្ខ​ខ័​ណ្ឌ​ជំងឺ​ជា​ច្រើន​ដើរតួ​ក្នុង​ការ​កើត​បញ្ហា​ឡើ​ស​សម្ពាធ​ឈាម​នេះ​ដូច​ជា​៖
 
• ជក់បារី
• ធាត់​ពេក
 
• កង្វះ​ការ​ហាត់ប្រាណ
• ទទួលទាន​អាហារ​ប្រៃ​ពេក
• ផឹកស្រា​ច្រើន​ពេក
 
• ស្ត្រេ​ស
• អាយុ​ច្រើន
• បញ្ហា​តំនរ​ពូជ
 
• ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​អ្នក​លើស​សម្ពាធ​ឈាម
• ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ
• ជំងឺ​ក្រពេញ​លើ​តម្រងនោម និង​ទី​រ៉ូ​អ៊ី​ត
 
ជំងឺ​លើស​សម្ពាធ​ឈាម Essential

៩៥% នៃ​ករណី​លើស​សម្ពាធ​ឈាម ចំពោះ​មូលហេតុ​គឺ​មិន​ទាន់​អាច​រក​ឃើញ​នៅឡើយ​ទេ ។ ការ​លើស​សម្ពាធ​ឈាម​ប្រភេទ​នេះ​ហៅ​ថា ជំងឺ​លើស​សម្ពាធ​ឈាម​បែប Essential ។
ថ្វីបើ​ជំងឺ​លើស​សម្ពាធ​ឈាម​បែប Essential ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​ក្តី វា​នៅ​តែ​មាន​ជាប់​ទាក់ទង​នឹង​កត្តា​ជា​ច្រើន​ផ្សេង​ៗ​ដែរ ។ សម្ពាធ​ឈាម​ឡើង​ខ្ពស់​មាន​និន្នាការ​កើត​លើ​មនុស្ស​ទាំង​គ្រួសារ ។ បញ្ហា​អាយុ និង​ពូជសាសន៍​ក៏​ដើរតួ​ជា​កត្តា​មួយ​ក្នុង​រឿង​នេះ​ដែរ ។
 
ជំងឺ​លើស​សម្ពាធ​ឈាម​បែប Essential ក៏​ត្រូវ​បាន​មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ដែរ​ពី​សំណាក់​របប​អាហារ និង​ជីវិត​រស់នៅ ។ អ្វី​ដែល​ពិសេស​គឺ​ទំនាក់ទំនង​រវាង​អំបិល និង​ការ​ឡើ​ស​សម្ពាធ​ឈាម​ខ្ពស់​គឺជា​ការ​ពិត ។ មនុស្ស​ដែល​រស់នៅ ភាគ​ខាងជើង​នៃ​កោះ​របស់​ប្រទេស​ជប៉ុន​ចូល​ចិត្ត​ទទួលទាន​អំបិល​ច្រើន​ជាង​ជនជាតិ​ឯ​ទៀ​នៅ​លើស​ពិភពលោក ហើយ​ក៏​មាន​អត្រា​នៃ​អ្នក​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​បែប Essential ខ្ពស់​ជាងគេ​ដែរ ។ ផ្ទុយ​ទៅ​វិញ មនុស្ស​ដែល​មិន​បន្ថែម​អំបិល​ទៅ​ក្នុង​អាហារ​របស់​ពួក​គេ​ទេ គឺ​ស្ទើរតែ​មិន​មាន​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​បែប Essential នេះ​ទាល់តែ​សោះ ។
 
ចំនុច​សំខាន់​នៃ​អ្នក​ដែល​មាន​សម្ពាធ​ឈាម​ខ្ពស់​គឺ “​ងាយ​នឹង​រង​ប៉ះពាល់​ដោយ​អំបិល​” មាន​ន័យ​ថា​រាង​កាយ​របស់​ពួក​គេ​ទោះបីជា​ទទួលទាន​អំបិល​តែ​បន្តិច​ក៏​ដោយ ក៏​វា​លើសលុប​ដែល​អាច​ធ្វើ​អោយ​ឡើង​សម្ពាធ​ឈាម​ខ្ពស់​បាន​ដែរ ។ កត្តា​ផ្សេង​ៗ​ទៀត​ដែល​ជាប់​ទាក់ទង​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​បែប Essential រួម​មានការ​ធាត់​ហួស ជំងឺ​ទឹកនោមផ្អែម ស្ត្រេ​ស កង្វះ​អាហារ​មាន​ជាតិ​កាលស្យូម ប៉ូ​តា​ស្យូ​ម ម៉ាញេស្យូម ខ្វះ​លំ​ហាត់ប្រាណ និង​ការ​ប្រមឹក​រ៉ាំរ៉ៃ ។
 
ជំងឺ​លើស​សម្ពាធ​ឈាម​បែប Secondary
 
នៅ​ពេល​មូលហេតុ​ពិត​ប្រាក​របស់​ការ​ឡើង​សម្ពាធ​ឈាម​ត្រូវ​បាន​រក​ឃើញ គេ​ហៅ​ការ​លើស​សម្ពាធ​ឈាម​នោះ​ថា ជំងឺ​លើស​សម្ពាធ​ឈាម​បែប Secondary ដោយ​វា​បណ្តាល​មក​ពី​ជំងឺ​ផ្សេង​។ ក្នុង​ចំនោម​មូលហេតុ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម​ដែល​គេ​ស្គាល់​គឺ​ជំងឺ​តម្រងនោម​ដើរតួ​នាទី​ខ្ពស់​ជាងគេ ។ ការ​លើស​សម្ពាធ​ឈាម​ក៏​អាច​បង្ក​ឡើង​ដោយសារ​ដុំ​សាច់ ឬ​បញ្ហា​មិនធម្មតា​ផ្សេង​ៗ​ទៀត​ដែ​ធ្វើ​អោយ​ក្រពេញ​លើ​តម្រងនោម​បញ្ចេញ​អ័រម៉ូន​របស់​វា​ច្រើន ដែល​អាច​ធ្វើ​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បាន ។ ថ្នាំ​ពន្យា​កំណើត​ជា​ពិសេស​ពពួក Estrogen ការ​មាន​ផ្ទៃពោះ សុទ្ធតែ​អាច​ធ្វើ​អោយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។
 
តើនរ​ណាខ្លះ​ទំនង​នឹង​កើត​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ខ្ពស់?
 
• មនុស្ស​ដែល​មាន​សមាជិកគ្រួសារ​កើត​ជំងឺ​លើស​សម្ពាធ​ឈាម
• មនុស្ស​ជក់បារី
 
• ជនជាតិ​អាហ្វ្រិក​កាត់​អា​មេ​រិ​ក
• ស្ត្រី​មាន​ផ្ទៃពោះ
 
• ស្ត្រី​ប្រើ​ថ្នាំ​ពន្យា​កំណើត
• មនុស្ស​អាយុ ៣៥​ឆ្នាំ
 
• មនុស្ស​ធាត់
• មនុស្ស​មិនសូវ​ធ្វើ​ការងារ
 
• មនុស្ស​ប្រមឹក​នឹង​ស្រា
• មនុស្ស​ដែល​ទទួលទាន​អាហារ​មាន​ច្រើន​ខ្លាញ់ ឬ​អំបិល​ច្រើន​។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com