ជាតិ
អត្ថបទពាណិជ្ជកម្ម
XCAM EDM FESTIVAL ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៣ នឹងរៀបចំនៅដើមខែកុម្ភៈ 
×![]()
ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣៖ X-CAM បានរៀបចំពិធីសន្និសីទសារព័ត៌មាន ការប្រកាសជាសាធារណៈ អំពីការរៀបចំព្រឹត្តិការណ៍ X-CAM EDM FESTIVAL រវាងក្រុមហ៊ុន ZAAP World និង X-Cam ។ ពិធីសន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival និងលោក Teppawan Kaniworapan តំណាងក្រុមហ៊ុន ZAAP World Thailand ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ និងអ្នកសារព័ត៌មានជាច្រើនរូប។
ព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅកោះពេជ្រ រាជធានីភ្នំពេញ។
លោក ស៊ី ម៉េងម៉េង ប្រធានគម្រោង X-Cam EDM Festival មានប្រសាសន៍ថា កំពូលមហាព្រឹត្តិការណ៍ X-CAM EDM FESTIVAL នេះ នឹងបង្ហាញជូនលោកអ្នក នូវការសម្តែងដ៏អស្ចារ្យរបស់ឌីជេដ៏ល្បីល្បាញលំដាប់ពិភពលោក Top 10 រួមមាន៖ លោក Timmy Trumpet មកពីប្រទេសអូស្រ្តាលី, R3HAB មកពីប្រទេសម៉ូណាកូ លោក WUKUNG មកពីប្រទេស សឹង្ហបុរី Blasterjaxx Garmiani, 22Bullets , Amber Na, Get Looze, HYDE, Juicy M, KARTYPARTYY, Kura, Dj Maily, និងDJ Peipei។
លោក ស៊ី ម៉េងម៉េង បានបន្តទៀតថា ដោយមើលឃើញពីសន្ទុះនៃការគាំទ្ររបស់អ្នកស្រឡាញ់ចង្វាក់អេឡិចត្រូនិកនៅកម្ពុជា ក៏ដូចជាមានការចូលរួមឧបត្ថម្ភជ្រោមជ្រែងពីសំណាក់ដៃគូជាច្រើន ជាពិសេសក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ហើយក៏ដើម្បីអបអរទិវានៃក្តីស្រឡាញ់ខាងមុខនេះ X-CAM FESTIVAL បានផ្តល់ជូននូវប្រូម៉ូសិន DOUBLE THE LOVE យ៉ាងពិសេសដោយសំបុត្ររយៈពេល ១ថ្ងៃមានតម្លៃ ២០ដុល្លារ និង សំបុត្រចូលរួមរយៈពេល ២ថ្ងៃ មានតម្លៃ ៣៥ ដុល្លារ ចាប់ពីថ្ងៃនេះរហូតដល់អស់ពីស្តុក។ លោកអ្នកអាចរកជាវសំបុត្របានតាមរយៈ App LIVE by Wonderpass ឬតាមគេហទំព័រ
WWW.XCAMFESTIVAL.COM
សម្រាប់ព័ត៌មានបន្ថែម និងវឌ្ឍភាពនៃការរៀបចំព្រឹត្តិការណ៍ ក៏ដូចជាការចុះឈ្មោះទិញសំបុត្រ សូមតាមដានការផ្សព្វផ្សាយជាបន្តបន្ទាប់ តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការ របស់ព្រឹត្តិការណ៍ X-CAM EDM FESTIVAL និងនៅលើបណ្តាញផ្សព្វផ្សាយសង្គមផ្លូវការ របស់ក្រុមហ៊ុន ហនុមាន៕
អត្ថបទពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com