ជាតិ
អត្ថបទពាណិជ្ជកម្ម
ឱកាសសិក្សា! អាហារូបករណ៍ទៅសិក្សានៅប្រទេសណូវែលសេឡង់ឆ្នាំ២០២៣ 
×![]()
ស្ថានទូតណូវែលសេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការបើកអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) សំរាប់ឆ្នាំ២០២៣ ដល់ប្រជាជនកម្ពុជា។
ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលសេឡង់ប្រចាំកម្ពុជាបានឲ្យដឹងថា អាហារូបករណ៍ម៉ាណាគីណូវែលសេឡង់ មានគោលបំណងផ្តល់នូវចំណេះដឹង និងជំនាញបន្ថែម ទៅដល់ប្រជាជនកម្ពុជា ដើម្បីឲ្យពួកគេមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសពួកគេ ហើយលោកក៏បានអំពាវនាវឲ្យបេក្ខជនដែលមានសមត្ថភាពទាំងអស់ចូលរួមដាក់ពាក្យឲ្យបានច្រើនកុះករផងដែរ។
នៅក្នុងឆ្នាំ ២០២៣ នេះ ប្រទេសណូវែលសេឡង់នឹងផ្តល់អាហារូបករណ៍ចំនួន35កន្លែង សម្រាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតដល់ប្រជាជនកម្ពុជា ដែលបម្រើការងារក្នុងស្ថាប័នរដ្ឋ និងឯកជននានា ដែលផ្តោតទៅលើ វិស័យអាទិភាពសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា រួមមាន ការផ្លាស់ប្តូរអាកាសធាតុ និងភាពធន់ទ្រាំ ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខស្បៀង និងការអភិវឌ្ឍន៍វិស័យកសិកម្ម ការគ្រប់គ្រងថាមពលកកើតឡើងវិញ អភិបាលកិច្ចល្អ និងការអប់រំផ្នែកបង្រៀនភាសាអង់គ្លេស សម្រាប់ការសិក្សារថ្នាក់ អនុបណ្ឌិត និងបណ្ឌិត។
ការទទួលពាក្យសុំអាហារូបករណ៍ដើម្បីទៅសិក្សានៅប្រទេសណូវែលសេឡង់ Manaaki New Zealand Scholarships សំរាប់ឆ្នាំ ២០២៣ នេះចាប់ផ្តើមពីពេលនេះតទៅ រហូតដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តាមប្រព័ន្ធអេឡិចត្រូនិច។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងអាហារូបករណ៍ម៉ាណាគីណូវែលហ្សេឡង់នៅការិយាល័យ IDP
Education (Cambodia) ដែលមានទីតាំងនៅមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល (ACE)
សាខាទួលទំពូង ទំនាក់ទំនងលេខទូរស័ព្ទ +៨៥៥ ២៣ ២២២ ០៦៣
អ៊ីម៉ែល
[email protected]
ចូលទៅកាន់គេហទំព័រ
NZSCHOLARSHIPS.GOVT.NZ

(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com