កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ Man Utd, Man City និង Spurs បន្តទៅជុំទី៤ 
×![]()
Manchester United, Manhcester City និង Tottenham Hotspur ឡើងជុំទី៤ ពានរង្វាន់ FA Cup ក្រោយឈ្នះរៀងខ្លួននៅជុំទី៣។ Man Utd ឈ្នះ Reading ៣-១ Man City ទម្លាក់ Arsenal ដោយលទ្ធផល ១-០ ស្របពេល Spurs ឈ្នះ Preston North End ៣-០។
ជំនួបជុំទី៣ នៅថ្ងៃទី២៨ ខែមករា នៅកីឡដ្ឋាន Old Trafford ខ្សែបម្រើ Casemiro រកបាន២គ្រាប់ម្នាក់ឯង និងមិត្តរួមជាតិប្រេស៊ីល Fred សម្រេចបាន១គ្រាប់។ ១គ្រាប់របស់ Reading ធ្វើបានដោយ Amadou Mbengue។ ចប់ការប្រកួតបិសាចក្រហមឈ្នះ Reading ៣-១។
ជ័យជម្នះនេះ ជួយក្រុមលោក Erik ten Hag បន្តទៅកាន់ជុំទី៤ នៃពានរង្វាន់ FA Cup រដូវកាល ២០២២-២៣។
Man City បានទម្លាក់ម្ចាស់ជើងឯកច្រើនជាងគេ១៤សម័យ Arsenal ត្រឹមជុំទី៣ ដោយលទ្ធផល ១-០។
ក្រុមមាន់ខ្មាយមាស Spurs ក៏បានកៅអីទៅជុំទី៤ផងដែរ ក្រោយយកឈ្នះ Preston North End ៣-០។ ៣គ្រាប់របស់ Spurs ធ្វើបានដោយ Son Heung-min ២គ្រាប់ និង Arnaut Danjuma មួយគ្រាប់។
ក្រុមផ្សេងៗទៀតដែលបានកៅអីឡើងទៅជុំទី៤មាន Leicester City, Leeds United, Bristol City និង Southampton៕
© រក្សាសិទ្ធិដោយ thmeythmey.com