ជាតិ
សង្គមជាតិ
អង្គការរួមគ្នាផ្ដល់ឱកាសអប់រំដល់កុមារកម្ពុជាដែលបាត់បង់ការសិក្សាកម្រិតបឋម ចំនួន៦៣៨សាលា
× អង្គការ អេដ អេ អាកស្យុង (Action Education) និងអង្គការទស្សនៈពិភពលោក (World Vision) បានសហការគ្នាដើម្បីផ្ដល់ឱកាសអប់រំដល់កុមារកម្ពុជាដែលបាត់បង់ការរៀនសូត្រនៅកម្រិតបឋមសិក្សា។ ការសហការវាងអង្គការទាំង២នេះ នឹងធ្វើឡើងនៅតាមសាលារៀនចំនួន៦៣៨ ដែលស្ថិតក្នុងខេត្តគោលដៅចំនួន១០ទូទាំងប្រទេស។
កិច្ចសហការរវាងអង្គការAction Education និងអង្គការWorld Vision គឺធ្វើឡើងដើម្បីលើកកម្ពស់សិទ្ធិទទួលបានសមធម៌ គុណភាពពាក់ព័ន្ធនៃការអប់រំបឋមសិក្សា និងការដោះស្រាយបញ្ហានៃកុមារងាយរងគ្រោះ កុមារបាត់បង់ឱកាសទទួលបានការអប់រំ។
អង្គការទាំង២នេះ នឹងអនុវត្តកិច្ចសហការខ្លួនសាលាបឋមសិក្សាគោលដៅចំនួន៦៣៨ ក្នុងស្រុកចំនួន៣១ នៃខេត្តចំនួន១០។ ក្នុងនោះមាន កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប។ បើតាមអង្គការAction Education កិច្ចព្រមព្រៀងជាមួយWorld Vision ក្នុងការអនុវត្តគម្រោងខាងលើនេះ គឺមានរយៈពេល៣ឆ្នាំ ពោលចាប់ពីឆ្នាំ២០២៣ដល់ ឆ្នាំ២០២៥ ក្រោមទំហំទឹកប្រាក់ ៥លានដុល្លារអាម៉េរិក។
កិច្ចសហការនេះ នឹងគាំទ្រលើសកម្មភាព សាងសង់សាលារៀនស្តង់ដារថ្មីចំនួន៨ ចុះឈ្មោះ និងរក្សាទុកកុមារបាត់បង់ឱកាសទទួលការអប់រំចំនួន១៥ ៩៥០នាក់។ ក្នុងនោះមាន៥០ភាគរយជាក្មេងស្រី នឹងទទួលបានជំនួយលើការសិក្សា និងសេវាកម្មសម្រាប់ការសិក្សាចំនួន៩ពាន់កញ្ចប់ទៅដល់កុមារបាត់បង់ឱកាសទទួលការអប់រំ និងការអភិវឌ្ឍវិជ្ជាជីវៈសម្រាប់គ្រូបង្រៀន និងតួអង្គអប់រំជាង៥ពាន់នាក់ ផងដែរ៕
Tag:
អង្គការអេដអេអាកស្យុង
អង្គការទស្សនៈពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com