ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការព្យាបាល​កន្ទួល​លើ​ស្បែក​ដោយ​វិធី​ធម្មជាតិ​
31, Jan 2023 , 6:59 am        
រូបភាព
កន្ទួល​លើ​ស្បែក​គឺជា​ពាក្យ​ជា​ធម្មតា​មួយ​ដែល​ពិពណ៌នា​អំពី​ការ​កកើត​ឡើង​នៃ​ការ​ដុំ​ពក​តូច​ៗ​ពណ៌​ក្រហម​នៅ​លើ​រាង​កាយ​ដែល​មានការ​ផ្លាស់​ប្តូរ​សភាព​នៃ​ស្បែក​។ កន្ទួល​លើ​ស្បែក​អាច​ជា លទ្ធផល​នៃ​លក្ខខណ្ឌ​ខុស​ៗ​គ្នា​ជា​ច្រើន​ដែល​មាន​ចាប់ពី​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ដល់​ការ​ឆ្លង​មេរោគ​។ នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​រៀបរាប់​ពី​របៀប​ធម្មជាតិ​មួយ​ចំនួន​ដើម្បី​ព្យាបាល​កន្ទួល​នៅ​លើ​ស្បែក​ដែល​កើត​មាន​ជា​ទូទៅ​ជា​ពិសេស​អ្នក​ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​។ កន្ទួល​នៅ​លើ​ស្បែក​អាច​កើត​ដោយ​កន្លែង ឬ​រីក​រាលដាល​ពេញ​ខ្លួន​។

 
វា​អាច​មានការ​រមាស់ ចាក់​ឈៀប​ៗ ក្រហាយ ឈឺចាប់ ហើម ឬ​ពងបែក ឬ​វា​អាច​រួម​ជាមួយ​ភាព​មិន​ស្រួល​។ កន្ទួល មួយ​ចំនួន ជា​ដោយ​ខ្លួនឯង​យ៉ាង​ឆាប់រហ័ស​តាមតែ​អា​ឡែ​ហ្ស៊ី​ត្រូវ​បាន​បាត់​ទៅ​វិញ​ផង​ដែរ​។ អ្នក​ផ្សេង​ទៀត​អាច​នឹង​ត្រូវការ​ការ​ព្យាបាល​ដ៏​សម​ស្រប​មួយ​។ មូលហេតុ​ជាក់លាក់​នៃ​ការ​ឡើង​កន្ទួល​លើ​ស្បែក​រួម​មានការ​ផ្លាស់​ប្តូ​រសី​តុ​ណ្ហា​ភាព ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ចំនីអាហារ​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​មួយ​ចំនួន លំអងធូលី ផ្សែង ផលិតផល​សាប៊ូ ទឹកអប់ ថ្នាំលាប​ជាដើម​។ ការ ព្យាបាល​ដោយ​ខ្លួនឯង​ដែល​អាច​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ព្យាបាល​កន្ទួល​លើ​ស្បែក​រួម​មាន​៖
  • លាប​ប្រេង​អូ​លីវ​លើ​កន្ទួល​
  • វីតាមីន​C​មាន​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​អុកស៊ីត​កម្ម​ដែល​អាច​ជួយ​អោយ​កន្ទួល​បាន​ជាសះស្បើយ  និង​កាត់បន្ថយ​ឱកាស​នៃ​ការ​មាន​ប្រតិកម្ម​ទំនាស់​ជា​បន្តបន្ទាប់​។​
  • ទឹកខ្មេះ​ផ្លែ​ប៉ោម​ស្រស់ និង​ទឹកឃ្មុំ​ឆៅ​គឺ​មាន​ប្រសិទ្ធិភាព​ខ្លាំងណាស់​នៅ​ក្នុង​ការលុបបំបាត់​អាឡែ​ហ្សី​។ ញ៉ាំ​មួយ​ស្លាបព្រា​បាយ​នៃ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ស្រស់ និង​ទឹកឃ្មុំ​បី​ដង​ក្នុង​មួយ​ថ្ងៃ ឬ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ស្រស់ និង​ទឹកឃ្មុំ​នៅក្នុង​ទឹក​៣​កែវ​។ ទឹកឃ្មុំ​គួរតែ​បានមក​ពី​កន្លែង​ភ្លាមៗ​។​
ការ​ពុល​ថ្លើម​ក៏​អាច​ជា​មូលហេតុ​នៃ​ការ​ឡើង​កន្ទួល​លើ​ស្បែក​ជាក់លាក់​មួយ​ផង​ដែរ​។ វា​អាច មាន​ប្រយោជន៍​ដើម្បី​ធ្វើការ​សម្អាត​ថ្លើម​។ ឱសថ​ដែល​អាច​ជួយ​កំចាត់​ជាតិពុល​ពី​ថ្លើម​គឺ​រមៀត​។ រឿង​មួយ​ដែល​អាច​ជួយ​បញ្ចៀស​អា​ឡែ​ហ្សី​ដោយសារ​តែ​ការ​លំអង​គឺជា​ការ​ប្រើប្រាស់​ជា​ទៀងទាត់​នូវ​ទឹកឃ្មុំ​សរីរាង្គ​ឆៅ​ដែល​យក​មក​ពី​បង្គង​ថ្មី​ៗ​។ ចៀសវាង​ពី​ការ​ជក់បារី ការ​ប្រើ​គ្រឿង​ស្រវឹង​ច្រើន​លើសលប់ និង​គ្រឿងសម្អាង​ក៏​អាច​ជួយ​ការពារ​មិន​អោយ​កើត​អា​ឡែ​ហ្ស៊ី បានជា​ច្រើន​។ វិធី​ធម្មជាតិ​គឺ​មាន​សុវត្ថិភាព​ជាង​ការ​ព្យាបាល​តាម​ធម្មតា​ភាគច្រើន​ដូច​ជា​ការ លាប ឬ​ចាក់​ថ្នាំ​ស្តេ​រ៉ូ​អ៊ី​ត​(steroids) និង​ថ្នាំ​អា​ឡែ​ហ្ស៊ី​(Antihistamine)​។ នៅ​ក្នុង​ករណី​ជា​ច្រើន​វិធី​ធម្មជាតិ​គឺ​មាន​ប្រសិទ្ធិ​ភាព​ច្រើន​ជាង​ផង​ដែរ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com