ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែ​សារី​ល្អ​ចំពោះ​សុខភាព​ពោះវៀន​
01, Feb 2023 , 6:59 am        
រូបភាព
ផ្លែ​សារី​ដែល​សម្បូរ​ទៅ​ដោយ​សាច់ និង​ជាតិ​សរសៃ​មួយ​នេះ​មាន​តួនាទី​ដ៏​សំខាន់​បំផុត​ចំពោះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​មនុស្ស​។ ជាមួយនឹង​ការ​ទទួលទាន​ផ្លែ​សេរី​តែ​មួយ​ផ្លែ វា​នឹង​ផ្តល់​នូវ​ជាតិ​សរសៃ ១៨​ភាគរយ​នៃ​តម្រូវការ​ជាតិ​សរសៃ​ប្រចាំ​ថ្ងៃ​របស់​មួយ ដូច្នេះ​វា​អាច​ជា​ភ្នាក់ងារ​ដ៏​ខ្លាំង​ក្លាយ​សម្រាប់​សុខភាព និង​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​។ ជាតិ​សរសៃ​ក្នុង​ផ្លែ​សារី​ភាគច្រើន​គឺជា​ប្រភេទ Non-soluble Polysaccharide (NSP) ដែល​មាន​ន័យ​ថា វា​ដើរតួ​ជា​ភ្នាក់ងារ​ផ្តល់​ភាព​ណែន​ក្នុង​ពោះវៀន​។ វា​ប្រមូលផ្តុំ​អាហារ និង​បន្ថែម​ភាព​ណែន ដូច្នេះ​វា​នឹង​ធ្វើ​អោយ​អាហារ​ធ្វើ​ចលនា​បាន​យ៉ាង​ស្រួល​ជាង​មុន​។

 
វា​ធ្វើ​អោយ​ការ​បន្ទោបង់​មាន​ភាព​ទៀងទាត់ និង​កាត់​បន្ថយ​ឱកាស​នៃ​ការ​ទល់លាមក ព្រមទាំង​រាគ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ កំទិច​នៃ​ជាតិ​សរសៃ​បែប​ធម្មជាតិ​របស់​ផ្លែ​សារី​នឹង​ជួយ​ទៅ​តោង​ភ្ជាប់​សារធាតុបង្កមហារីក ព្រមទាំង​រ៉ា​ឌី​កាល​សេរី​ក្នុង​ពោះវៀនធំ និង​ការពារ​សារី​រា​ង្គ​ពី​ឥទ្ធិពល​នៃ​ការ​ខូចខាត​របស់​វា​បាន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com