កីឡាជាតិ
ជាតិ
«គុនខ្មែរ» មាន១៩វិញ្ញាសា សម្រាប់ប្រកួតប្រជែងនៅស៊ីហ្គេមកម្ពុជា២០២៣
31, Jan 2023 , 8:59 pm        
រូបភាព
គិតត្រឹមថ្ងៃទី៣១ ខែមករា នៅសល់រយៈពេល៩៤ថ្ងៃប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ។ ម្ចាស់ផ្ទះកម្ពុជា បានសម្រេចដាក់«គុនខ្មែរ»ចូលក្នុងការប្រកួតកីឡាតំបន់អាស៊ានឆ្នាំ២០២៣ ដោយមាន១៩វិញ្ញាសា ក្នុងនោះផ្នែកបុរស១២វិញ្ញាសា​ និងនារី៧វិញ្ញាសា។



ការសម្រេចដាក់១៩វិញ្ញាសា ដើម្បីប្រកួតប្រជែងនៅស៊ីហ្គេម ឆ្នាំ២០២៣ ធ្វើឡើងក្រោយកិច្ចប្រជុំបច្ចេកទេសដំបូងរបស់សហព័ន្ធគុនខ្មែរអន្តរជាតិ​ នៅថ្ងៃទី២៦ ខែមករា។
 
ចំណោម១៩វិញ្ញាសា មាន១២វិញ្ញាសាសម្រាប់ផ្នែកបុរស និង៧វិញ្ញាសាសម្រាប់នារី។ អ្វីដែលពិសេសទាំងផ្នែកបុរសនិងនារី សុទ្ធតែមានវិញ្ញាសាសម្តែងសិល្បៈគុនខ្មែរ ឬហៅថាគុនគ្រូរៀងខ្លួន។
 
១២វិញ្ញាសាផ្នែកបុរសរួមមាន គុនគ្រូ ៤៥គីឡូក្រាម ៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៣គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម ៦៣,៥គីឡូក្រាម ៦៧គីឡូក្រាម ៧១គីឡូក្រាម ៧៥គីឡូក្រាម និង៨១គីឡូក្រាម។
 
៧វិញ្ញាសាសម្រាប់នារីរូមមាន គុនគ្រូ ៤៥គីឡូក្រាម ៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៣គីឡូក្រាម ៥៧គីឡូក្រាម និង៦០គីឡូក្រាម។
ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិរៀបចំលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមប្រកួតផ្លូវការពីថ្ងៃទី៥ ខែឧសភា រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 គុនខ្មែរ
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com