ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ សង្កាត់កូនគ្រៀល ខូចផ្លូវ៧ខ្សែ និងបាក់លូ​១០កន្លែង ក្នុងឆ្នាំ២០២២
31, Jan 2023 , 10:59 pm        
រូបភាព
ដោយ៖ ហៀត ស្រីវន់ (យុវជនសង្កាត់កូនគ្រៀល) 

ក្រុងសំរោង, ឧត្តរមានជ័យ៖ ក្នុងឆ្នាំ២០២២ សង្កាត់កូនគ្រៀល បានខូចខាតផ្លូវ និងបាក់លូជាច្រើនកន្លែងដោយសារបញ្ហាជំនន់ទឹកភ្លៀង។ នេះជាការលើកឡើងរបស់ លោក រ៉ន សំអាន់ ចៅសង្កាត់រងកូនគ្រៀល ដែលបន្ថែមថា អាជ្ញាធរកំពុងជួសជុលផ្លូវដែលបានខូតខាតតាមដំណាក់កាល។

 
លោក​ រ៉ន សំអាន់​ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ផ្លូវនៅក្នុងសង្កាត់តែងជួបបញ្ហាខូតខាត ជាពិសេសនៅរដូវវស្សា ដោយសារនៅជាប់ជួរភ្នំដងរែក។ លោក​ រ៉ន សំអាន់​  បញ្ជាក់ថា៖ « នៅឆ្នាំ២០២២ ផ្លូវខូចច្រើនកន្លែងហើយបាក់លូច្រើនកន្លែងរហូតជាង១០កន្លែងផ្លូវខូច ៦- ៧ខ្សែ»។ 
 
ជុំវិញបញ្ហាខូតខាតផ្លូវនេះ ចៅសង្កាត់រង លោក រ៉ន សំអាន់ បានឱ្យដឹងថា ខាងសង្កាត់ កំពុងដំណើរការជួសជុលផ្លូវជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ។ «យើងកំពុងស្វែងរកសប្បុរសជនផងនិងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់នេះបង្កើនលូអោយច្រើនឱ្យទឹកហូរ និងជួសជុលផ្លូវដែលបានខូតខាត»។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com