ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ ពលរដ្ឋក្នុងសង្កាត់កូនគ្រៀល ចង់បានភ្លើងអគ្គិសនីប្រើប្រាស់
31, Jan 2023 , 5:59 pm        
រូបភាព
ដោយ៖ ហៀត ស្រីវន់ (យុវជនសង្កាត់កូនគ្រៀល) 

ក្រុងសំរោង, ឧត្តរមានជ័យ៖ពលរដ្ឋរស់នៅសង្កាត់កូនគ្រៀល ចង់បានភ្លើងអគ្គិសនីប្រើប្រាស់ ដ្បិតសព្វថ្ងៃពួកគេត្រូវចំណាយច្រើនលើការប្រើប្រាស់អាគុយ និងអំពូលសូឡា។ ជុំវិញបញ្ហានេះ លោក រ៉ន សំអាន់ ចៅសង្កាត់រងកូនគ្រៀល ថា ខាងសង្កាត់ បានដាក់សំណើរទៅខាងអគ្គិសនីរួចហើយ តែមិនទាន់។

 
សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានចំនួន៣៣ភូមិ ដោយអគ្គិសនីក្នុងសង្កាត់នេះ មានត្រឹម៣០ភាគរយប៉ុណ្ណោះ។ អ្នកស្រី ណន់ ហៀប រស់នៅភូមិត្រពាំងស្លែង សង្កាត់កូនគ្រៀល បានឱ្យដឹងថា ផ្ទះរបស់អ្នកស្រីគ្មានភ្លើងអគ្គិសនីប្រើប្រាស់នោះទេ ។ សព្វថ្ងៃអ្នកស្រី ប្រើអាគុយ និងទៀន ដែលចំណាយលុយច្រើន និងលំបាកក្នុងការរស់នៅ។ ស្រ្តីរូបនេះ បានស្នើដល់អាជ្ញាធរ ជួយដោះស្រាយបញ្ហាភ្លើងអគ្គិសនីនេះ ជូនពលរដ្ឋក្នុងសង្កាត់ឱ្យបានឆាប់រហ័ស។ 
 
លោក​ រ៉ន សំអាន់​ ចៅសង្កាត់រងកូនគ្រៀល បានឆ្លើយតបថា ខាងសង្កាត់ បានដាក់សំណើររាល់ឆ្នាំដើម្បីភ្លើងអគ្គិសនីឱ្យពលរដ្ឋប្រើប្រាស់គ្រប់ភូមិ ។ លោក​ រ៉ន សំអាន់​   អះអាងថា៖ « យើងតែស្នើរសុំដល់ក្រុមហ៊ុនថៃតែប្រជាពលរដ្ឋមានកម្រិតមិនអាចប្រមូលគ្នាទិញបានទេព្រោះក្រុមហ៊ុនអគ្គិសនីកម្ពុជាក៏រត់ជិតមកដល់ហើយគាត់និងទម្លាក់ជូនពលរដ្ឋប្រើប្រាស់»។
 
បើតាមចៅសង្កាត់រង ពលរដ្ឋភូមិចំនួន៥ក្នុងសង្កាត់កូនគ្រៀល ពុំទាន់មានភ្លើងអគ្គិសនីប្រើប្រាស់នោះទេ ព្រោះពលរដ្ឋមានចំនួនតិច និងគ្មានលទ្ធិភាព​បង់ថ្លៃសេវាតបណ្ដាញឱ្យខាងក្រុមហ៊ុន។ តែយ៉ាងណាខាងសង្កាត់នឹងបន្តប្រឹងប្រែងដោះស្រាយបញ្ហានេះជូនពលរដ្ឋឱ្យបានឆាប់រហ័ស។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com