កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក វ៉ាត់ ចំរើន នឹងបង្ហាញតឹកតាងកីឡាជាតិ ពីវេទិកាតំបន់អង្គរ
01, Feb 2023 , 1:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC)។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣(CAMSOC)។
ដោយ:
ការជជែកពីប្រវត្តិស៊ីហ្គេម និងកីឡាប្រពៃណីអត្តសញ្ញាណជាតិរបស់ខ្មែរ នឹងបង្ហាញលោកអ្នកក្នុងកិច្ចសម្ភាសផ្ទាល់មួយ ដែលរៀបចំដោយសារព័ត៌មានថ្មីៗនៅទឹកដីអង្គរនៃខេត្តសៀមរាប ថ្ងៃទី៥ ខែកុម្ភៈ។ នេះជាការបញ្ជាក់របស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ និងការចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាង់សង់ភូមិកីឡា នាពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

 
«យើងនឹងមានកិច្ចសម្ភាសពិសេសមួយរបស់សារព័ត៌មានថ្មីៗ ដែលនិយាយពាក់ព័ន្ធនឹងប្រវត្តិស៊ីហ្គេម និងពាក់ព័ន្ធកីឡាប្រពៃណីអត្តសញ្ញាណជាតិរបស់យើងដែលមានតឹកតាងច្បាស់លាស់ធ្វើឱ្យស៊ីគ្នាជាមួយកីឡាទំនើបសព្វថ្ងៃ»។ លោក វ៉ាត់ ចំរើន លើកឡើងដូច្នេះ មុនបន្ថែមថាក្នុងវេទិកាពិភាក្សាតំបន់អង្គរព្រឹត្តិការណ៍ប្រវត្តិសាស្រ្តស៊ីហ្គេមនៅកម្ពុជា ក៏នឹងលើកយកប្រវត្តិកីឡានីមួយៗមកជជែកផងដែរ។
 
លោក វ៉ាត់ ចំរើន និយាយថា៖«ប្រវត្តិនៃកីឡាទាំងអស់ ថាមានលក្ខណៈបែបណានោះ អ៊ីចឹង! បើចង់ទស្សនា ខ្ញុំសុំឱ្យតាមដាននៅថ្ងៃទី៥ ខែកុម្ភៈ នេះដែលផ្សាយពីខេត្តសៀមរាប តំបន់អង្គរមក»។ 
 
វេទិកាពិភាក្សាពីតំបន់អង្គរ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តកីឡាស៊ីហ្គេមនៅកម្ពុជា និងកីឡាប្រពៃណីជាតិខ្មែរ នឹងធ្វើនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសិល្បៈ Blue Art Center ខេត្តសសៀមរា ដែលមានការចូលរួមដោយលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ជាវាគ្មិនកិត្តិយស និងលោក គី សុខលីម អ្នកសារព័ត៌មានជាន់ខ្ពស់នៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ គឺជាអ្នកសម្របសម្រួល៕
 
 
 

Tag:
 កីឡាអត្តពលកម្ម
 វ៉ាត់ ចំរើន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com