ជាតិ
Tripadvisor៖ លើសពីប្រាសាទ សៀមរាបស្ថិតក្នុងចំណោម​គោលដៅទេសចរណ៍​លេច​ធ្លោ​ឆ្នាំ២០២៣
01, Feb 2023 , 3:29 pm        
រូបភាព
ដោយ: រួបរួម
គេហទំព័រ​ទេសចរណ៍​លំដាប់ពិភពលោក Tripadvisor ក្នុង​ខ្ទង់ Travelers’ Choice: Best of the Best ឆ្នាំ​២០២៣ របស់​ខ្លួន បាន​បញ្ចូល​ខេត្ត​សៀមរាប ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ដ៏លេចធ្លោ​ (Trending Destinations) ពោល​គឺគិត​​ចាប់តាំងពី​ការ​បើក​ទូលាយការធ្វើដំណើរ​​ឡើង​វិញ ក្រោយ​វិបត្តិកូវីដ-១៩។​

 
ក្នុងតារាងតំបន់ទេសចរណ៍លេចធ្លោ Trending Destinations ប្រចាំ​ឆ្នាំ២០២៣ របស់ Tripadvisor សៀមរាប ឈរនៅ​ចំណាត់​ថ្នាក់​លេខ​៤ បន្ទាប់ពី​ប្រទេសគុយបា, ក្រុង Hoi An របស់វៀតណាម និងកោះម៉ូរីស នៅ​មហាសមុទ្រឥណ្ឌា។ នៅ​សៀមរាប​ ក្រៅពីតំបន់រមណីយដ្ឋាន​អង្គរ Tripadvisor បាន​បន្ថែម​នូវគោលដៅ ផ្សេងៗទៀត ដូចជា ការ​មើល​ថ្ងៃរះនៅអង្គរវត្ត,​ ការ​ទស្សនាបឹងទន្លេសាប និងកំពង់ភ្លុក, ភ្នំគូលែន, ការភ្លក្ស​រសជាតិម្ហូបអាហារ និង​សកម្ម​ភាព​វប្បធម៌​ផ្សេងៗ។
 
ខេត្តឈៀងម៉ៃ (ថៃ), ឆ្នេរ Grand Cayman (កោះ Cayman Islands), ក្រុងបេតិកភណ្ឌ Fes (ម៉ារ៉ុក), ក្រុងបាគូ (អាស៊ែរបៃហ្សង់), ក្រុង​កដ្ឋមណ្ឌូ (នេប៉ាល់), ក្រុង Krakow (ប៉ូឡូញ), ក្រុងហូជីមិញ (វៀតណាម), កោះ Lanzarote (ប្រជុំកោះ Canary), ក្រុង Santiago (ស៊ីលី), ក្រុង Juneau រដ្ឋ Alaska (អាម៉េរិក) និង​ក្រុងប៉ាណាម៉ា (ប៉ាណាម៉ា) ស្ថិតក្នុងចំណោម​ Top 15 នៃ​តារាង Trending Destinations ឆ្នាំ​២០២៣។
 
ទីតាំង​ទេសចរណ៍​ដ៏លេចធ្លោចំនួន​១០ទៀតរួមមាន កោះ Panay ប្រជុំកោះ Vasayas (ហ្វីលីពីន), កោះ Lombok ខេត្ត West Nusa Tenggara (ឥណ្ឌូណេស៊ី), កោះ Ilha do Sal (កាប់វែរ), ក្រុងវីយ៉ែន (អូទ្រីស), កោះ​ Paphos (ស៊ីប), ក្រុង Agadir (ម៉ារ៉ុក), តំបន់ឆ្នេរ Marmaris (តួកគី), ក្រុង Bucharest (រូម៉ានី), ក្រុងព្រុចសែល (បែលហ្ស៊ិក) និងក្រុងកូប៉ិនហាក (ដាណឺម៉ាក)៕
 
 
 
 

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com