កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឡើងជួប Newcastle វគ្គផ្តាច់ព្រ័ត្រ EFL Cup 
×![]()
Manchester United ទម្លាក់ Nottingham Forest ឡើងទៅជួប Newcastle United វគ្គផ្តាច់ព្រ័ត្រ EFL Cup ឆ្នាំ២០២៣។ Man Utd បន្តឈ្នះ Nottingham Forest ២-០ នៅជើងទី២ វគ្គ១/២ ផ្តាច់ព្រ័ត្រ និងសរុបទាំងជើងទី១ បិសាចក្រហមឈ្នះ ៥-០។
Anthony Martial និង Fred រកបានម្នាក់មួយគ្រាប់ ដើម្បីជួយ Man Utd ឈ្នះ Nottingham Forest នៅជំនួបជើងទី២ដែលធ្វើឡើងនៅ Old Trafford នៅរាត្រីថ្ងៃទី១ ខែកុម្ភៈ។
សរុបលទ្ធផលទាំងពីរជើង ៥-០ គ្រប់គ្រាន់ដើម្បីនាំក្រុមលោក Erik ten Hag ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ EFL Cup ដោយត្រូវជួប Newcastle។ នេះជាជំនួបក្នុងក្របខណ្ឌ League Cup លើកទី២ រវាង Man Utd និង Newcastle គិតចាប់តាំងពីឆ្នាំ១៩៩៩មក។ Man Utd ធ្លាប់ឈ្នះជើងឯកពាននេះ៥លើក ខណៈសារិការព្រៃបានត្រឹមរងជើងឯកមួយលើកប៉ុណ្ណោះ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Man Utd និង Newcastle នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ នៅកីឡដ្ឋាន Wembley៕
© រក្សាសិទ្ធិដោយ thmeythmey.com