ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកធ្លាប់គាំទ្របក្សប្រឆាំង ហើយជេររដ្ឋាភិបាល អាចមកស្រុកបាន បើគ្មានជាប់បណ្ដឹង
02, Feb 2023 , 9:40 am        
រូបភាព
សម្ដេច ហ៊ុន សែន អំពាវនាវឱ្យអ្នកគាំទ្រគណបក្សប្រឆាំង ដែលធ្លាប់ជេរប្រមាថរដ្ឋាភិបាលនោះ វិលត្រឡប់មកស្រុកវិញបាន ក្នុងករណីគ្មានជាប់បណ្ដឹងតុលាការ។ សម្ដេច ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ នៅថ្ងៃទី២ កុម្ភៈ។



អ្នកអត់មានជាប់ក្តីក្ដាំក្នុងតុលាការ មកៗ មកតាមចិត្តទៅ។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា មិនមានការចាប់ខ្លួន ពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលធ្លាប់ជេរប្រមាថសម្តេច ឡើយ ។ 
 
ប៉ុន្តែសម្រាប់អ្នកដែលមានដីការចាប់ខ្លួនពីតុលាការ នឹងត្រូវអនុវត្តតាមច្បាប់ បើសិនជាពួកគេចូលស្រុក។ សម្ដេច សង្កត់ធ្ងន់បែបនេះ។
 
កន្លងមកសម្ដេច ហ៊ុន សែន ធ្លាប់ប្រកាសលើកលែងទោសដល់មន្ត្រីគណបក្សប្រឆាំង ដែលកំពុងគេចខ្លួន រស់នៅក្រៅប្រទេសដែរ បើសិនជាពួកគេព្រមផ្ដាច់ខ្លួន ចេញពីលោក សម រង្ស៊ី ប្រធានចលនាប្រឆាំងពីក្រៅស្រុក។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com