ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន នឹងទៅប្រជុំជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន ពីរឿងមីយ៉ាន់ម៉ា និងទីម័រខាងកើត
02, Feb 2023 , 11:29 am        
រូបភាព
លោក ប្រាក់ សុខុន មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីចុងខែមករា ឆ្នាំ២០២៣។
លោក ប្រាក់ សុខុន មកដល់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅប្រទេសជប៉ុន កាលពីចុងខែមករា ឆ្នាំ២០២៣។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅឥណ្ឌូណេស៊ី ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញនៅថ្ងៃទី១ ខែកុម្ភៈ។
 
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា កិច្ចប្រជុំខាងលើ នឹងផ្តោតលើសំណើរបស់ទីម័រខាងកើត ដែលសុំចូលជាសមាជិកអាស៊ាន និងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនៅមីយ៉ាន់ម៉ា ជាដើម។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា លោក ប្រាក់ សុខុន អាចនឹងមានកិច្ចសន្ទនាដាច់ដោយឡែកជាមួយសមភាគីមួយចំនួន៕

 
 

Tag:
 ប្រាក់ សុខុន
  កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com