ជាតិ
អត្ថបទពាណិជ្ជកម្ម
ធ្យូប កាហ្វេ បើកសម្ពោធជាផ្លូវការសាខា ដំរីផាក 598 និងផ្ដល់ជូនរង្វាន់រហូតដល់ 668 រង្វាន់ 
×![]()
នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ ធ្យូប កាហ្វេ បានបើកសម្ពោធជាផ្លូវការ សាខាដំរីផាក ដែលមានទីតាំងស្ថិតនៅក្នុងផ្សារដំរីផាក 598 លើផ្លូវ 598 និងផ្ដល់រង្វាន់ជូនដល់អតិថិជនរហូតដល់ 668 រង្វាន់។
កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកា ក្រុមហ៊ុន ធ្យូប កាហ្វេ មានប្រសាសន៍ថា៖ នាងខ្ញុំសូមអរគុណដល់អតិថិជនធ្យូប ទាំងអស់ដែលជួយគាំទ្រ និងជឿជាក់លើរសជាតិកាហ្វេយើង។ ដំរីផាកជាសាខាទី ២៤ នៃសាខាទាំង២៦ របស់យើង ហើយជាសាខាដំបូង ដែលបើកសម្ពោធនៅក្នុងឆ្នាំ២០២៣។

ធ្យូប កាហ្វេ ត្រូវបានពេញនិយម និងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជនខ្មែរដោយសារតែកាហ្វេមានតម្លៃសមរម្យ សេវាកម្មល្អ និងរហ័ស ព្រមទាំងផ្ដល់ជូននូវកាហ្វេដែលមានគុណភាពខ្ពស់ដល់អតិថិជន។
ស្របពេលបច្ចុប្បន្នទីផ្សារកាហ្វេមានការប្រកួតប្រជែងយ៉ាងខ្លាំង សម្រាប់ធ្យូបកាហ្វេនឹងមានផែនការគ្រោងបើកដំណើរការហាង ១៥សាខាទៀតនៅតាមបណ្ដាខេត្ដផ្សេងៗ និងរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ៕





អត្ថបទពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com