កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គុនខ្មែរ៖ ព្រំ សំណាង ថា ​នឹងផ្ដួលគូប្រកួត ក្នុងការបង្ហាញខ្លួនដំបូងនៅ Thai Fight
02, Feb 2023 , 3:39 pm        
រូបភាព
កីឡាករគុនខ្មែរ  ព្រំ សំណាង ក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិនាពេលកន្លងទៅ។
កីឡាករគុនខ្មែរ ព្រំ សំណាង ក្នុងកម្មវិធីប្រកួតមិត្តភាពអន្តរជាតិនាពេលកន្លងទៅ។
ដោយ:
កីឡាករជម្រើសជាតិគុនខ្មែរ ព្រំ សំណាង ជឿជាក់លើខ្លួនឯងនឹងឈ្នះក្នុងការប្រកួតដំបូងនៅសង្វៀន Thai Fight តាមរយៈការខំប្រឹងប្រែងហ្វឹកហាត់គុនវុធជាច្រើនឆ្នាំរបស់ខ្លួន។

 
កីឡាករ ព្រំ សំណាង ប្រាប់សារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិកថ្មីៗ នៅថ្ងៃទី១ ខែកុម្ភៈ ថា ៖«រាល់ការប្រកួតរបស់ខ្ញុំ គឺតែងតែសង្ឃឹម និងជឿជាក់លើខ្លួនឯង ទោះដៃគូខ្លាំង ហើយលទ្ធផលបែបណា ខ្ញុំតែងតែផ្តល់កម្លាំងចិត្តលើខ្លួនឯង»។
 
កីឡាករគុនខ្មែរជម្រើសជាតិកម្ពុជា ជឿជាក់យ៉ាងមុតមាំ និងប្តេជ្ញាថានឹងធ្វើឱ្យបានល្អសម្រាប់ការប្រកួតដំបូងរបស់ខ្លួននៅសង្វៀន Thai Fight ដោយត្រូវជួបកីឡាករជនជាតិអង់គ្លេស Thomas Capenter លើប្រភេទទម្ងន់ ៧៨គីឡូក្រាម។
 
ទោះជំនួបដំបូងនេះត្រឹមជាការប្រកួតមិត្តភាពអន្តរជាតិ តែ សំណាង ថាខ្លួនបានហ្វឹកហ្វឺនខ្លាំងជាងការហ្វឹកហាត់ប្រកួតក្នុងស្រុកទ្វេរដង និងជាមួយគុនវុធពិសេសរបស់ខ្លួនដែលតែងតែសម្លាប់ស្នៀតគូប្រកួតនៅលើសង្វៀន។ 
 
កីឡាករ ព្រំ សំណាង និយាយថា៖«ខ្ញុំហាត់ច្រើនទ្វេរដង។ គុនវុធរបស់ខ្ញុំមានតែទាត់ និងម៉ាត់(ដាល់)ព្រោះការប្រកួតគេវាយចេញវែងៗ និងពេលយូរ»។ 
គួបញ្ជាក់ថា ការប្រកួតប្រដាល់ Thai Fight នឹងធ្វើនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នាសង្វៀន Thai Fight ទីក្រុងបាងកក ប្រទេសថៃ៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ព្រំ សំណាង
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com