កីឡាអន្តរជាតិ
អន្តរជាតិ
បាល់ទះហ្វីលីពីន ចេញបញ្ជីឈ្មោះកីឡាករ១៩នាក់ និងកីឡាការិនី១៥នាក់ ត្រៀមស៊ីហ្គេមនៅកម្ពុជា
03, Feb 2023 , 9:29 am        
រូបភាព
កីឡាករកម្ពុជា ពិន សារុន(ខៀវ) លោតវាយបាល់ផ្តាច់ ក្នុងជំនួបទល់នឹងក្រុមហ្វីលីពីន នាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ រូបពី CAMSOC
កីឡាករកម្ពុជា ពិន សារុន(ខៀវ) លោតវាយបាល់ផ្តាច់ ក្នុងជំនួបទល់នឹងក្រុមហ្វីលីពីន នាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ រូបពី CAMSOC
ដោយ:
សហព័ន្ធកីឡាបាល់ទះហ្វីលីពីន(PNVF) ប្រកាសបញ្ជីឈ្មោះកីឡាករ ១៩នាក់ ក្នុងនោះមានសមាសភាពថ្មី១៣រូប និងកីឡាការិនី ១៥នាក់សម្រាប់ត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ តើក្រុមបាល់ទះក្នុងសាលបុរសហ្វីលីពីន អាចសងសឹកក្រុមម្ចាស់ផ្ទះកម្ពុជា បានដែរឬទេ នៅខែឧសភា ខាងមុខនេះ បន្ទាប់ពីធ្លាប់បរាជ័យនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។

 
ក្រុមបាល់ទះ ហ្វីលីពីន គឺជាក្រុមដែលធ្វើមិនបានល្អសោះក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ឈរពូល B ហ្វីលីពីន ចាញ់កម្ពុជា ៣-១ សិត(២៥-២១, ២៤-២៦, ៣០-២៨, ២៩-២៧) និងបន្តចាញ់ក្រុមជម្រើសជាតិថៃ ៣-0 សិត(២៥-១៥, ២៥-១៣, ២៥-១៤)។
 

ពិធីអាហារថ្ងៃត្រង់ និងការប្រកាសបេក្ខភាពកីឡាការិនីក្រុមបាល់ទះក្នុងសាលនារីជម្រើសជាតិហ្វីលីពីន។ រូបពី PNVL
 
បញ្ជីឈ្មោះកីឡាករក្រុមបាល់ទះក្នុងសាលបុរសជម្រើសជាតិហ្វីលីពីន មាន៖ប្រយុទ្ធវាយស្ដាំ Espejo Marck Jesus, Bagunas Bryan, Umandal Jashua, លីប្រូ Samanguid Manuel ប្រយុទ្ធវាយឆ្វេង Malabunga Kim, Bugaoan Jonh Paul ទាំងនេះជាកីឡាករដែលធ្លាប់លេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១។
 
សមាជិកថ្មីសម្រាប់ក្រុមហ្វីលីពីនលេងស៊ីហ្គេមនៅកម្ពុជា រួមមាន៖«Iah Polvorosa, Chumason Njigha, Vince Lorenzo, Kim Dayandante, Vince Mangulabnan, Jade Disquitado, Jan Sumagui, Rwemzel Taguibolos, Leo Ordiales, Joseph Bello, Jaydela Noche, Noel Kampton និងMichael Buddin»។
 
ចំណែកក្រុមកីឡាការិនីបាល់ទះក្នុងសាលនារីទាំង ១៦នាក់មាន ម្ចាស់ពានរង្វាន់ជើងឯក Open and Invitational Conference Creamline ៦នាក់ដែលមានបេក្ខភាពកីឡាការិនី Alyssa Valdez, Jia De Guzman, Tots Carlos, Jema Galanza, Ced Domingo និង Kyla Atienza។
 
កីឡាការិនី MJ Phillips ម្ចាស់ពានរង្វាន់កីឡាការិនីឆ្នើម Reinforced Conference champion Petro Gazz រួមជាមួយកីឡាករិនីមានគុណភាព Mylene Paat មកពីក្រុម Chery Tiggo។ បេក្ខភាពមកពីក្រុម PLDT រួមមាន Mika Reyes, Dell Palomata, Jules Samonte និង Kath Arado និងបេក្ខភាពចំណូលថ្មីមានមកពីក្រុម Cignal  Gel Cayuna  មានកីឡាការិនី Choco Mucho, Kat Tolentino និង Cherry Nunag៕
 
 
 
 
 

Tag:
 កីឡាបាល់ទះ
 ហ្វីលីពីន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com