ជាតិ
អត្ថបទពាណិជ្ជកម្ម
ទទួលបានគូប៉ុង ៥​ ដុល្លារដល់ ១០០០ ដុល្លារសម្រាប់អតិថិជន ៥០០ នាក់ដំបូង ពី Decathlon ក្នុងព្រឹត្តិការណ៍គាំទ្រ ស៊ីហ្គេម ឆ្នាំ២០២៣
03, Feb 2023 , 3:50 pm        
រូបភាព
ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា សល់តែ ៩១ថ្ងៃទៀតប៉ុណ្ណោះនឹងមកដល់ ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន Decathlon ក៏បានប្រកាសគាំទ្រព្រឹត្តិការណ៍ជាប្រវត្ដិសាស្ដ្រលើកដំបូងនៅកម្ពុជាផងដែរ តាមរយៈការចូលរួមឧបត្ថម្ភសម្ភារជាច្រើន ដល់អ្នកស្ម័គ្រចិត្ត ដែលនឹងចូលរួមបម្រើការងារកំឡុងពេលប្រកួតដ៏អស្ចារ្យនេះ ។

ជាមួយគ្នានោះ ក្នុងព្រឹត្តិការណ៍គាំទ្រ ស៊ីហ្គេម ឆ្នាំ២០២៣ Decathlon ផ្តល់ជូនគូប៉ុង ៥ ដុល្លារដល់ ១០០០ ដុល្លារដល់អតិថិជន ៥០០ នាក់ដំបូងនៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៣ | ម៉ោង ៩:០០ ព្រឹក នៅ Decathlon មានជ័យ (Decathlon AEON III) ។ 



នេះបើតាមការបញ្ជាក់របស់លោក ចេប៊ី នាយកគ្រប់គ្រង Decathlon Cambodia បន្ទាប់ពីក្រុមហ៊ុនបានបើកសាខាថ្មីរបស់ខ្លួន នៅផ្សារទំនើបអ៊ីអន-មានជ័យ ។ លោកថា ស៊ីហ្គេមនៅកម្ពុជា នឹងក្លាយជាការបំផុសគំនិតប្រជាពលរដ្ឋ ក្នុងការលេងកីឡាកាន់តែច្រើន ។ ហេតុនេះ លោកក៏រីករាយក្នុងការចូលរួមគាំទ្រ ហើយលោកនឹងឧបត្ថម្ភសម្ភារជាកាតាបដល់អ្នកស្ម័គ្រចិត្តប្រមាណ ៧ ពាន់នាក់ ក្នុងតម្លៃជាង ៨ ម៉ឺនដុល្លារ ដែលគណៈកម្មាធិការជាតិ CAMSOC បានប្រកាសជ្រើសរើស ដើម្បីចូលរួមបម្រើការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។
 
នាយកគ្រប់គ្រង Decathlon Cambodia  បានពោលថា “យើងមានមហិច្ឆតាក្នុងការជួយប្រជាជនកម្ពុជាគ្រប់ៗគ្នាឲ្យរស់នៅក្រកបដោយសុខភាពល្អតាមរយៈ ការចូលរួមលេងកីឡាដែលពូកគេចូលចិត្ត”។
  


លោក ចេប៊ី បានថ្លែងទៀតថា “យើងជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ នឹងក្លាយជាការបំផុសគំនិតប្រជាជនកម្ពូជា ក្នុងការ សាកល្បងលេងកីឡាថ្មីដែលយើងមិនធ្លាប់បានស្គាល់ពីមុន។ ពួកយើង ប្ដេជ្ញាចិត្តក្នុង ចូលរួមជួយដល់ព្រឹត្តិការណ៍កីឡា សមាគមកីឡា សហព័ន្ធកីឡា អង្គការក្រៅរដ្ឋាភិបាលនានា  ហើយពួកយើងនឹងក៏ នៅតែបន្តសកម្មភាពទាំងនាពេលអនាគត ខាងមុខបន្តទៀត”។
 
បន្ថែមលើនេះ លោក Arjun Deswal តំណាង Decathlon AEON III  បានចាត់ទុកឆ្នាំ ២០២៣ គឺជាឆ្នាំពិសេសសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។ លោកបានសម្ដែងសេក្ដីរីករាយជាមួយតួនាទី ក្នុងការធ្វើឲ្យផលិតផលកីឡារបស់ខ្លួន អាចចូលរួមប្រើប្រាស់សម្រាប់ប្រទេសពលរដ្ឋកម្ពុជា នៅក្នុងការប្រកួតកីឡាប្រចាំតំបន់ដ៏ធំលើកដំបូងនៅកម្ពុជានេះ ។  
 
សូមបញ្ជាក់បន្ថែមផងដែរថា ដើម្បីអបអរសាទរការបើកសាខាថ្មី ក៏ដូចជាអបអរសាទរដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា Decathlon ក៏បានរៀបចំនូវការសម្ដែងទស្សនីយភាពជាច្រើនផងដែរ ពិសេសការបង្ហាញក្បាច់គុនល្បុក្កតោដោយក្រុមរបស់កីឡាករ សំ ថារ័ត្ន ដ្បិតគុនល្បុក្កតោ គឺជាវិញ្ញាសាប្រពៃណីមួយ ដែលកម្ពុជាបានដាក់បញ្ចូលក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងបើកការប្រកួតនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះផងដែរ៕
 
















អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com