ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុខភាព
Hoarding disorder ជារោគសញ្ញាផ្លូវចិត្ត ដែលធ្វើឱ្យអ្នកជំងឺ ចូលចិត្តរក្សាទុកវត្ថុគ្មានប្រយោជន៍ក្នុងផ្ទះ 
×![]()
ភ្នំពេញ៖ មនុស្ស ដែលចូលចិត្តប្រមូលទុកនូវរបស់របរផ្សេងៗ ដែលត្រូវបានគេចោល ឬប្រើប្រាស់មិនបាន ជាពិសេសសំរាមនោះ មិនមែនមកពីពួកគេខ្ជិលទេ តែវាជារោគសញ្ញាជំងឺផ្លូវចិត្តមួយ ដែលត្រូវបានហៅថា Hoarding disorder។
បើតាមលោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសជំងឺផ្លូវចិត្ត បញ្ជាក់ថា ជំងឺផ្លូវចិត្តប្រភេទនេះ មិនមែនកើតឡើងពីកំណើតឡើយ ពោលគឺកើតឡើងដោយសារមានអ្វីមួយ មកប៉ះទង្គិចផ្លូវអារម្មណ៍អ្នកជំងឺ។ លោកសង្កត់ធ្ងន់ថា ជំងឺផ្លូវចិត្តប្រភេទនេះ មិនមានថ្នាំព្យាបាលឱ្យជាសះស្បើយឡើយ គឺត្រូវព្យាបាលតាមចិត្តសាស្ត្រ។
ម្យ៉ងវិញទៀត ករណីមនុស្សមួយចំនួន ចោលសំរាមគ្មានសណ្ដាប់ធ្នាប់ លោកវេជ្ជបណ្ឌិតរូបនេះ មើលឃើញថា វាមិនស្ថិតក្នុងផ្នែកនៃជំងឺផ្លូវចិត្តឡើយ។ តែទោះជាយ៉ាងណាក៏ដោយ លោកថា ទាមទារឆ្លងកាត់ការវាយតម្លៃពីអ្នកឯកទេស ទើបអាចបញ្ជាក់ពីអាការអ្នកជំងឺបាន។
តទៅនេះ សូមលោកអ្នកនាង ទស្សនាព័ត៌មានពិស្ដារ៖
Tag:
សុខភាពផ្លូវចិត្ត
ជំងឺផ្លូវចិត្ត
ឈឹម សុធារ៉ា
Hoarding disorder
© រក្សាសិទ្ធិដោយ thmeythmey.com