ជាតិ
ចម្បាំងរវាងបងប្អូនបង្កើតស្ដេចពានរ «ពាលី និងសុគ្រីព» ក្នុងរឿងរាមកេរ្តិ៍ 
×![]()
សៀមរាប៖ ពាលី ជាឈ្មោះស្ដេចស្វាមួយក្នុងរឿងរាមកេរ្តិ៍។ សុគ្រីព ជាឈ្មោះស្ដេចពានរមួយ ដែលជាប្អូនបង្កើតនៃពាលី និងជាសេនារបស់ព្រះរាមក្នុងរឿងរាមកេរ្ដិ៍។ លោក ខៀវ ច័ន្ទ មន្រ្តីនៃអាជ្ញាធរជាតិអប្សរា បានបកស្រាយអំពីចម្បាំងរវាងបងប្អូនបង្កើតស្ដេចពានរ (ស្វា) «ពាលី និងសុគ្រីព» ក្នុងរឿងរាមកេរ្តិ៍ នៅខ្លោងទ្វារចេញ ផ្នែកខាងលិច នៃប្រាសាទបន្ទាយស្រី។ ចម្បាំងរវាងបងប្អូនបង្កើតនេះ កើតឡើងដោយសារការយល់ច្រឡំ។
ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូបទសម្ភាសរវាង លោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ២៥ និងលោក ខៀវ ច័ន្ទ ដូចខាងក្រោម៖
នៅផ្ទៃហោជាងនៃខ្លោងទ្វារនេះ មានសត្វស្វាធំៗចំនួនពីរ ដែលកំពុងវាយគ្នា និងនៅខាងក្រោយ មានស្វាពីរ កំពុងត្រូវរបួស និងមនុស្សពីរនាក់។ ស្វាបង ធ្វើសង្រ្គាមជាមួយក្របីមួយឈ្មោះ មហឹសារ (មៈហិង-សា) នៅក្នុងរូងភ្នំមួយ។ ស្ដេចស្វាបង បានផ្ដាំប្អូនឱ្យយកថ្មបិទរូងភ្នំ ប្រសិនបើឃើញឈាមហូរចេញមក ដែលមានន័យថា បងស្លាប់ហើយ។ ប៉ុន្តែបើសិនជាប្អូន ឃើញឈាមពណ៌ខ្មៅចេញមក មានន័យថា ក្របីនោះ បានស្លាប់ហើយ។
ចម្បាំងរវាងស្ដេចស្វា និងក្របីមហឹសា បានកើតឡើងដូចការគ្រោងទុក។ ស្ដេចស្វាបង បានសម្លាប់ក្របីមហឹសា ដែលទេវតា សាទរ។ ទេវតា បានអបអរសាទរ ដោយបាចផ្កា ស្របពេលមានភ្លៀងធ្លាក់។ ទឹកភ្លៀង បានហូរលាយឡំជាមួយផ្កា បង្កើតបានជាពណ៌ក្រហម។ ឈាមក្របីពណ៌ខ្មៅ បានប្រែក្លាយជាក្រហម និងហូរចេញតាមរូងភ្នំ។
ដោយបងបានផ្ដែផ្ដាំ ស្ដេចស្វាជាប្អូន បានយល់ថា បងរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។ ស្ដេចស្វាប្អូន បានបិទរូងភ្នំនោះ ដែលជាហេតុនាំឱ្យបងខឹងសម្បា។ ចម្បាំងរវាងបងប្អូនទាំងពីរ បានកើតឡើងនាពេលនោះ៕
Tag:
រឿងរាមកេរ្តិ៍
បន្ទាយស្រី
ចម្បាំងស្ដេចស្វា
បទសម្ភាស
© រក្សាសិទ្ធិដោយ thmeythmey.com