កីឡាអន្តរជាតិ
អន្តរជាតិ
Man City ចាយតិចជាងគេ ចំណោមក្លិបនៅអឺរ៉ុបទាំង១០ លើការផ្ទេរកីឡាករនៅរដូវកាល ២០២២-២៣
05, Feb 2023 , 3:59 pm        
រូបភាព
ការដោះដូរកីឡាករសម្រាប់រដូវកាល ២០២២-២៣ ឃើញថាក្លិបស្ថិតនៅក្របខណ្ឌ Premier League ហាក់បង្ហាញភាពខ្លាំងរបស់ខ្លួនដើម្បីនាំចូលកីឡាករសម្រាប់ប្រជែងទាំងក្នុងក្របខណ្ឌលីគកំពូល និងក្របខណ្ឌតអឺរ៉ុប។ ក្នុងចំណោមក្រុមទាំង ១០ ដែលបានចាយប្រាក់លើការផ្ទេរកីឡាករច្រើនជាងគេរដូវកាលនេះ មាន៩ក្រុមមកពី Premier League។ Manchester City ចាយតិចជាងគេ។


 
គិតមកត្រឹមបញ្ចប់ការផ្ទេរកីឡាករក្នុងទីផ្សារដោះដូរត្រឹមខែមករា ដែលត្រូវពាក់កណ្តាលរដូវកាល ២០២២-២៣ នេះក្របខណ្ឌ Premier League បានចាយប្រាក់ ១ពាន់លានដុល្លារ ដែលតួលេខមួយនេះច្រើនជាងលីគកំពូលផ្សេងទៀតដូចជា La Liga, Serie A, Bundesliga និង Ligue 1 ទៅទៀត។ ត្រឹមតែក្រុម Chelsea មួយចាយប្រាក់ជាង ៣៧០លានដុល្លារលើការនាំចូលកីឡាករ គឺលើសអំពីតម្លៃនៃការផ្ទេរកីឡាករនៃលីគកំពូលអឺរ៉ុបទាំង ៤ផ្សេងទៀតទៅហើយ។ 
 
រដូវកាល ២០២២-២៣ ក្លិបនៅក្របខណ្ឌ Premier League បានចាយប្រាក់លើការផ្ទេរកីឡាករសរុបអស់ប្រមាណជាង ៣ពាន់លានដុល្លារ ដែលនេះជាការបំបែកកំណត់ត្រាថ្មីមួយបន្ថែមទៀតសម្រាប់លីគកំពូលអង់គ្លេសមួយនេះ បើធៀបទៅរដូវកាលមុនចាយអស់ប្រមាណជាង ២,១ពាន់លានដុល្លារ។ ភាគច្រើននៃក្រុមដែលបានដោះដូរកីឡាករ នឹងបានចាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់គឺជាក្រុមមកពីក្របខណ្ឌ Premier League តែម្តង។
 
ខាងក្រោមនេះជាក្រុមចំនួន ១០ ដែលចំណាយប្រាក់លើការផ្ទេរកីឡាករច្រើនបំផុតក្នុងរដូវកាល ២០២២-២៣៖
 
១/ Chelsea យកបានកីឡាករចំនួន ១៦នាក់ ចាយប្រាក់សរុប ៦៦៦,៧០លានដុល្លារ
២/ Manchester United យកបានកីឡាករចំនួន ៩នាក់ ចាយប្រាក់សរុប ២៦៥,៣១លានដុល្លារ
៣/ West Ham United យកបានកីឡាករចំនួន ១០នាក់ ចាយប្រាក់សរុប ២១១,៥៦លានដុល្លារ
៤/ Arsenal យកបានកីឡាករចំនួន ៨នាក់ ចាយប្រាក់សរុប ២០៩,៧៨លានដុល្លារ
៥/ Newcastle United យកបានកីឡាករចំនួន ៨នាក់ ចាយប្រាក់សរុប ២០២,០៧លានដុល្លារ
៦/ Nottingham Forest យកបានកីឡាករចំនួន ២៩នាក់ ចាយប្រាក់សរុប ២០០,៩៣លានដុល្លារ
៧/ Tottenham Hotspur យកបានកីឡាករចំនួន ១០នាក់ ចាយប្រាក់សរុប ១៩៣,៩៥លានដុល្លារ
៨/ Wolves យកបានកីឡាករចំនួន ៨នាក់ ចាយប្រាក់សរុប ១៩៣,០៩លានដុល្លារ
៩/ Barcelona យកបានកីឡាករចំនួន ៨នាក់ ចាយប្រាក់សរុប ១៧២,៣០លានដុល្លារ
១០/ Manchester City យកបានកីឡាករចំនួន ៦នាក់ ចាយប្រាក់សរុប ១៦៤,១៣លានដុល្លារ៕

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com