ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​អ្វីខ្លះ​ដែល​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ?
07, Feb 2023 , 6:59 am        
រូបភាព
ប្រភេទ​អាហារ​ដែល​មាន​ផ្ទុក​សារជាតិ​ប្រូតេអ៊ីន ក្នុង​បរិមាណ​ខ្ពស់ គឺ​មាន​សារៈប្រយោជន៍​ក្នុងការ រក្សាខ្លួន​អ្នក អោយ​មាន​ថាមពល និង ធ្វើអោយ​មុខងារ​របស់ រាងកាយ​អ្នក​មាន​ដំណើរការ​បាន​ល្អ​។ វា​ក៏​អាច​ជួយ​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់ពី​ទទួលទាន​អាហារ​រួច​, មាន​ថាមពល ពេញ​មួយ​ថ្ងៃ ហើយ​វា​ក៏​ផ្តល់​អត្ថប្រយោជន៍​ផងដែរ ទៅដល់​សាច់ដុំ​, ការរីក​ធំធាត់ និង សុខមាលភាព​ទាំងស្រុង​របស់​រាងកាយ​។​

 
​ខាងក្រោម​នេះ គឺជា​បញ្ជី​នៃ​ប្រភេទ​អាហារ​ដែល​សំបូរ ទៅ​ដោយ​សារជាតិ​ប្រូតេអ៊ីន និង វិធី​ងាយៗ​ដែល​អាច​ទទួលបាន​វាពី​អាហារ ដែល​អ្នក​ត្រូវ​ទទួល​ទាន​។​
 
​សណ្តែក​ខៀវ៖ ដូចដែល​បាន​លើកឡើង​មក​ពី​ខាងលើនេះ គឺថា​សណ្តែកខៀវ​មួយ​ពែង​កន្លះ មាន ផ្ទុក​នូវ​សារជាតិ​ប្រូតេអ៊ីន ស្មើរ​នឹង​បន្ទះ​សាច់​ចៀន ៣​អូស​។ សណ្តែក​ខៀវ គឺ​មាន​តម្លៃថោក និង ងាយ​ក្នុង​ការ​ទទួលទាន​ជាមួយនឹង​អាហារ​ផ្សេងៗ​ទៀត​។
 
​ស៊ុត៖ ស៊ុត​មួយ​គ្រាប់ មាន​ផ្ទុក​ជាតិ​ប្រូតេអ៊ីន ៦​ក្រាម​។ ស៊ុត​ក៏មាន​ផ្ទុក​ផងដែរ​នូវ សារជាតិ​វីតាមីន និង សារជាតិ​រ៉ែ​សំខាន់ៗ ជាច្រើន​ទៀត ហើយ​ពួក​វា​ទាំងអស់នេះ គឺ​សុទ្ធតែ​ជា essentialamino acids ។
 
​ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ៖ ទឹកដោះគោ​, ហ្វ្រូ​ម៉ាស់ និង ទឹក​យ៉ា​អួ គឺ​សុទ្ធតែ​ជា​ប្រភេទ អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារជាតិ​ប្រូតេអ៊ីន​។ ទឹកដោះគោ​មាន​ផ្ទុក សារជាតិ​ប្រូតេអ៊ីន ប្រហែលជា ៦,៣​ក្រាម នៃ​ជាតិ​ប្រូតេអ៊ីន​ដ៏​ខ្ពស់​។ ផលិតផល​ដែល​ធ្វើ​ពី​ជាតិ​ទឹកដោះគោ ទាំងនេះ ក៏​មាន​ផ្ទុក​ផងដែរ​នូវ សារជាតិ​កាល់ស្យូម ដែល​វា​ពិតជា​ផ្តល់​ផលប្រយោជន៍ អោយ​ឆ្អឹង និង ធ្មេញ រឹងមាំ​បាន​ផងដែរ​។
 
​អាហារ​សមុទ្រ៖ ការបរិភោគ​នូវ​អាហារ​សមុទ្រ គឺជា​វិធី​ដ៏​អស្ចារ្យ​មួយ ក្នុង​ការទទួលបាន នូវ សុខភាព​ល្អ និង សារជាតិ​ប្រូតេអ៊ីន ក្នុង​កម្រិត​ដ៏​ខ្ពស់​។ ប្រភេទ​ត្រី​ដូចជា សាល់​ម៉ុង មាន​ផ្ទុក​នូវ សារជាតិ Omega- 3 Fatty Acids ដែល​វា​ផ្តល់​អត្ថប្រយោជន៍​ជា​ខ្លាំង​ចំពោះ បេះដូង និង ខួរក្បាល​។
 
​សា​ច់ប​សុ​បក្សី៖ ប្រភេទ​សា​ច់ស ដែល​គ្មាន​ខ្លាញ់ មានដូចជា​សាច់មាន់​ធម្មតា ឬ មាន់​ទួ​គី ( ដោយ​មិន​មាន​ស្បែក​) គឺជា​ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ និង​មាន​ខ្លាញ់​ទាប​។ មិន​ថា នំ​សាំង​វិច ដែលមាន​ដាក់​នូវ​សាច់​មាន់​ធម្មតា ឬ សាច់​មាន់​ទួ​គី គឺ​អាច​ជា​អាហារ​ដ៏​ប្រសើរ ក្នុងពេល ថ្ងៃត្រង់ ដែល​អាច​អោយ​អ្នក​មាន​អារម្មណ៍​ថា ឆ្អែត​បាន​ពេញ​មួយ​ថ្ងៃ​បាន​។​
 
​សណ្តែកសៀង៖ វា​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ ពពួក​ប្រូតេអ៊ីន សម្រាប់​អ្នក​ដែល​បរិភោគ តែ​បន្លែ និង ផ្លែឈើ​។ ការសិក្សា​អង្កេត​ស្រាវជ្រាវ បានបង្ហាញ​ថា ការ​ទទួលទាន​នូវ​សារជាតិ​ប្រូតេអ៊ីន ២៥​ក្រាម នៃ​សណ្តែកសៀង គឺ​អាច​កាត់បន្ថយ​នូវ ឱកាស​គ្រោះថ្នាក់​ប្រឈម​នឹង​ជំងឺ បេះដូង​។
 
​សាច់គោ៖ សាច់គោ​មួយ​ដុំ ដែល​គ្មាន​ខ្លាញ់ គឺជា​ប្រភព​ដ៏​ប្រសើរ នៃ​ប្រូតេអ៊ីន​ដែល​មាន​កម្រិត​ខ្ពស់ ។ សាច់គោ មាន​ផ្ទុក​នូវ​ចំនួន ២៥​ក្រាម​នៃ សារជាតិ​ប្រូតេអ៊ីន និង មាន​ផង​ដែរ​នូវ ជាតិ​ស័ង្កសី​, ដែក និង វីតាមីន B12 ។
ចូរ​ប្រាកដថា អ្នក​អាច​រក​ទិញ​បាន​នូវ ប្រភេទ​នៃ​ជម្រើស​អាហារ ដែល​ស្រស់ៗ និង ផ្តល់​ផល​ល្អ​ចំពោះ សុខភាព ដើម្បី​បញ្ជាក់បាន​ថា អ្នក​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពេញលេញ​នៃ​សារជាតិ​ប្រូតេអ៊ីន ក្នុង កម្រិត​ដ៏​ខ្ពស់​មួយ​។ ប្រសិនបើ​អ្នក​បាន​បរិភោគ​នូវ​អាហារ ដែលមាន​ផ្ទុក​នូវ​សារជាតិ​ប្រូតេអ៊ីន​បន្តិច នោះ​អ្នក​នឹងមាន​អារម្មណ៍​ថា មិនសូវ​ឃ្លាន​នៅក្នុង​ពេល​ថ្ងៃ និង មិនសូវ​មាន​ចំណង់​ញុំ​ា​ច្រើន​ជ្រុល ឬ ចង់​ទទួល ទាន​អាហារសម្រន់​ច្រើន​នោះ​ទេ​។ អ្នក​ក៏​នឹង​សម្គាល់​ឃើញ​ផង​ដែរ​ថា កម្រិត​នៃ​ថាមពល​របស់​អ្នក មាន​ការកើនឡើង ប្រសិនបើ​អ្នក​បាន​ហាត់ប្រាណ​ផងដែរ នោះ​អ្នក​នឹងមាន​ថាមពល និង សាច់ដុំ រឹងមាំ ជាង​មុន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com