ជាតិ
អត្ថបទពាណិជ្ជកម្ម
MG Cambodia យល់ច្បាស់​ពីតម្រូវការរបស់អតិថិជន ដោយនាំមកជូននូវអ្វីថ្មី និងទាន់សម័យ មកប្រទេសកម្ពុជា​ឆាប់ៗនេះ
06, Feb 2023 , 11:19 am        
រូបភាព
MG គឺជាម៉ាករថយន្តដ៏មានភាពល្បីល្បាញ និងមានដើមកំណើតក្នុងប្រទេសអង់គ្លេស តាំងពីឆ្នាំ១៩២៤ និងបានបង្ហាញវត្តមាន​ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០០៩ ជាមួយនឹងរថយន្តដ៏មានប្រជាប្រិយរបស់ពួកគេ គឺរថយន្តប្រភេទ SUV, ប្រភេទ Crossover និងប្រភេទ Sedan។

មិនតែប៉ុណ្ណោះ MG គឺជាម៉ាករថយន្តដែលមានការរីកចម្រើនបានយ៉ាងឆាប់រហ័ស ក្នុងប្រទេសកម្ពុជា ជាមួយនឹងចំណាត់ថ្នាក់ឈានមុខគេ នៃរថយន្តដែលមានតម្លៃសមរម្យជាងគេ ក្នុងទីផ្សារ (តម្លៃមានចាប់ពី ៣០,០០០ដុល្លារឡើងប៉ុណ្ណោះ) និងបាននាំមុខនូវបច្ចេកវិទ្យាថ្មី ដែលជំរុញឱ្យអ្នកបើកបរជាច្រើន បាន​ផ្លាស់ប្តូរពីការប្រើប្រាស់រថយន្តមួយទឹក ទៅប្រើរថយន្តថ្មីវិញ។
 


ទន្ទឹមនឹងនេះ ទីផ្សាររថយន្តបច្ចុប្បន្ន គឺពិតជាមានការប្រកួតប្រជែងយ៉ាងខ្លាំង ពីម៉ាករថយន្តថ្មីៗជាច្រើន ដែលបាននាំចូលមកកាន់ប្រទេសកម្ពុជានាពេលថ្មីៗនេះ ក៏ប៉ុន្តែម៉ាករថយន្តមួយ ដែលហាក់ដូចជាមិនរងឥទ្ធិពលនោះ គឺយីហោ MG ហើយម៉ាករថយន្តរបស់ចក្រភពអង់គ្លេសមួយនេះ បានបន្តភាពខ្លាំងរបស់ខ្លួន ជាមួយការទិន្នន័យលក់ចេញកាន់តែកើនឡើងជាបន្តបន្ទាប់ ខណៈពេលដែលក្រុមហ៊ុនរថយន្តដទៃ ​កំពុងមានការថយនៃទិន្នន័យលក់ ។ MG នៅតែមានកំណត់ត្រាលក់ដ៏ល្អពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីពួកគេបានបើកមកម្ល៉េះ ជាមួយគំនិត និងការស្ដាប់ អំពីតម្រូវការអតិថិជនរបស់គេ និងនាំមកជូនក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកប្រើប្រាស់រថយន្ត ជាមួយនឹងរថយន្តដែលទំនើបនិងរថយន្តនាអនាគត គឺរថយន្តអគ្គិសនី។
 
ទោះបីជាយ៉ាងណា MG គឺបានកំពុងបង្កើតនូវរថយន្តបែបស្ព័រ នៃរូបរាងខាងក្រៅ និងផ្នែកខាងក្នុង ដែលផ្តល់នូវការរចនាដ៏ល្អឥតខ្ចោះ នៃប្រភេទ SUV ស៊េរីថ្មីគឺរថយន្ត MG RX5 Reborn ជាមួយនឹងបទពិសោធន៍ នៃការបើកបរដ៏គួរឱ្យចាប់អារម្មណ៍ និងមានតម្លៃសមរម្យ ជាមួយការផ្ដល់នូវបទពិសោធន៍ថ្មី សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ជាមួយបច្ចេកវិទ្យាថ្មីនៃ អេក្រង់កម្សាន្ត HD ទំហំ ១៤.១អ៊ីញ និងតាប់ឡូឌីជីថល ទំហំ១២.៣អ៊ីញ, ឧបករណ៍សាកថ្មទូរស័ព្ទឥតខ្សែ, ប្រព័ន្ធ Apple CarPlay និង Android Auto ។ល។ ដូច្នេះវាជាជម្រើសកាន់តែល្អ ក្នុងឆ្នាំ២០២៣នេះ សម្រាប់អ្នកដែលកំពុងស្វែងរកនូវរថយន្តថ្មីប្រណីតជាមួយតម្លៃដ៏សមរម្យ។



តម្រូវការចាំបាច់របស់ប្រជាជនកម្ពុជាមួយទៀត ដែល MG ក៏បានស្តាប់ និងគិតគូរនោះ គឺរថយន្តប្រើអគ្គិសនី ព្រោះថាចាប់ពីឆ្នាំ២០៣៥តទៅ រថយន្តថ្មីទាំងអស់ដែលបង្កើតសម្រាប់ដាក់លក់នៅលើទីផ្សារ គឺគួរតែគ្មានការបញ្ចេញឧស្ម័នជាតិពុលមកបរិស្ថានទេ។ ដូច្នេះហើយ MG បានយល់អំពីតម្រូវការមួយនេះ សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាជួយគាំទ្រដល់រាជរដ្ឋាភិបាល ដោយត្រៀមក្នុងការនាំចូលនូវរថយន្តអគ្គិសនី ម៉ូឌែល MG Marvel R និង MG4 ដែលជារថយន្តប្រើអគ្គិសនីសុទ្ធ ជាមួយនឹងបច្ចេកវិទ្យាខ្ពស់ ដោយគ្មានការបញ្ចេញជាតិពុលមកកាន់បរិស្ថានទេ ហើយអត្ថប្រយោជន៍ជាច្រើន ក៏ដូចជាការសន្សំសំចៃខ្ពស់ នៃតម្លៃប្រេងឥន្ធនៈ និងការថែទាំកាន់តែចំណាយទាប និងមានចំណុចល្អប្រសើរជាច្រើន ដល់ភពផែនដីរបស់យើង ជាមួយរថយន្ត MG អគ្គិសនីទាំង២ម៉ូឌែលនេះ។
 
សរុបរួម MG ពិតជាបានដឹង និងយល់ ចំពោះតម្រូវការរបស់អ្នកទិញដោយផ្ដល់នូវអ្វីដែលថ្មីដែលជាបទពិសោធន៍ថ្មី នៃរថយន្តដែលកំពុងមានការចាប់អារម្មណ៍ខ្លាំង នៅលើទីផ្សារអឺរ៉ុបនិងនៅកម្ពុជាជាមួយនឹងវត្តមានថ្មី នៃរថយន្ត MG RX5 Reborn និងសមាជិកថ្មី នៃរថយន្តអគ្គិសនី MG Marvel R និង MG4 ដើម្បីបង្កើតជម្រើសកាន់តែច្រើន សម្រាប់ប្រជាជនកម្ពុជា រថយន្តប្រើប្រេងឥន្ធនះ និង រថយន្តប្រើអគ្គិសនី ដែលជារថយន្តកំពុងពេញនិយមខ្លាំង នៅទីផ្សារអឺរ៉ុប ហើយនឹងមានវត្តមាននៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ៕
 
អត្ថបទពាណិជ្ជកម្ម














 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com