ជាតិ
អត្ថបទពាណិជ្ជកម្ម
ការផ្តល់ជូនពិសេស ក្នុងឱកាសបើកសម្ពោធសាខាថ្មី អេ អឹម ខេ សាខាខណ្ឌឫស្សីកែវ
06, Feb 2023 , 3:49 pm        
រូបភាព
អបអរសាទរពិធីសម្ពោធសាខាថ្មី អេ អឹម ខេ សាខាខណ្ឌឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦។ ក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះ អេ អឹម ខេ មានការផ្តល់ជូនពិសេសទៅលើផលិតផលសន្សំ និងកម្ចី។ លើសពីនេះ គ្រប់អតិថិជនដែលអញ្ជើញមកសាខាថ្មី អេ អឹម ខេ សាខាខណ្ឌឫស្សីកែវ ដើម្បីបើកគណនីថ្មី ឬគណនីកូនឆ្លាត ទាំងអស់ នឹងទទួលបានវត្ថុអនុស្សាវរីយ៍ជាច្រើន។
 
ការផ្តល់ជូននេះ ចាប់ផ្ដើមពីថ្ងៃទី១ រហូតដល់ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
 
លក្ខន្តិក៖
  • គណនីសន្សំមានកាលកំណត់ សម្រាប់ឯកត្តជន រយៈពេលចាប់ពី ១២ខែឡើងទៅ នឹងទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំរហូតដល់ ៩.៥% 
  • គ្រប់ប្រភេទផលិតផលកម្ចីរហូតដល់ ១០០,០០០ដុល្លារ ឬសមមូលនឹងរូបិយប័ណ្ណផ្សេងទៀត នឹងបញ្ចុះការប្រាក់ទាបបំផុតប្រចាំឆ្នាំរហូតដល់ ១០%
  • ការផ្តល់ជូនខាងលើនេះ សម្រាប់តែអតិថិជនថ្មី និងនៅសាខាថ្មី អេ អឹម ខេ សាខាខណ្ឌឫស្សីកែវតែប៉ុណ្ណោះ
  • អេ អឹម ខេ  សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌទាំងនេះដោយមិនបាច់ជូនដំណឹងជាមុន។
  • ប្រសិនបើមានចម្ងល់ សូមទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជនតាមរយៈលេខ ០២៣ ២២០ ២០២ ឬ ១៨០០ ២០០ ២០០ (ឥតគិតថ្លៃ)។


អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK អេ អឹម ខេ)

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥0កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗ តាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត៕
 


(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com