កីឡាអន្តរជាតិ
អន្តរជាតិ
កីឡដ្ឋានបាល់ទាត់ថ្លៃជាងគេលើលោក៖ Wembley ឈរលេខ១ តម្លៃ១,៥ពាន់លានដុល្លារ ឯ Bernabeu នៅលេខ១០
07, Feb 2023 , 8:29 am        
រូបភាព
Wembley ជាកីឡដ្ឋានកីឡាបាល់ទាត់ស្ថិតក្នុងចំណោមកីឡដ្ឋានទាំង១០ ដែលអាចផ្ទុកអ្នកទស្សនាច្រើនជាងគេលើលោករហូតដល់៩ម៉ឺននាក់។ ដាក់ទស្សនិជនបានច្រើន ហើយ Wembley ក៏ជាកីឡដ្ឋានបាល់ទាត់មានតម្លៃថ្លៃជាងគេលើលោកផងដែរ។



កីឡដ្ឋាន Wembley មានទីតាំងក្នុងទីក្រុងឡងដ៏ ប្រទេសអង់គ្លេស។ កីឡដ្ឋាននេះកសាងរួចរាល់ក្នុងឆ្នាំ២០០៦ ដោយប្រើថវិកាសរុប ១,៥ ពាន់លានដុល្លារអាម៉េរិក នឹងដាក់ឱ្យប្រើប្រាស់ដំបូងក្នុងឆ្នាំ២០០៧។
 
ដោយផ្ទុកអ្នកគាំទ្រផ្ទាល់ចំនួន ៩ ម៉ឺននាក់ Wembley ត្រូវបានគេចាត់ទុកជាកីឡដ្ឋានបាល់ទាត់ដែលធំជាងគេលើលោក និងចំណាយថ្លៃសាងសង់ខ្ពស់ជាងគេផងដែរ ក្នុងចំណោមកីឡដ្ឋាន ដែលមានតម្លៃថ្លៃទាំង១០នាពេលបច្ចុប្បន្ន។
 
ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកអំពីកីឡដ្ឋានបាល់ទាត់ទាំង១០ ដែលចំណាយថ្លៃសាងសង់ច្រើនបំផុត៖
 
១ – កីឡដ្ឋាន Wembley ក្នុងក្រុងឡុងដ៏ ផ្ទុកអ្នកទស្សនាផ្ទាល់៩ម៉ឺននាក់ និងចំណាយ ១,៥ពាន់លានដុល្លារ
  


២– កីឡដ្ឋាន Olympic ក្នុងក្រុង Montreal ប្រទេសកាណាដា ផ្ទុកអ្នកទស្សនាផ្ទាល់ ៥៦ ០៤០ នាក់ និងចំណាយ ១,១ពាន់លានដុល្លារ



៣– កីឡដ្ឋាន Cape Townក្នុងក្រុង Cape Town ប្រទេសកាប់វែរ ផ្ទុកអ្នកទស្សនាផ្ទាល់ ៦៤ ១០០ នាក់ និងចំណាយ ៦០០ លានដុល្លារ


 
៤– កីឡដ្ឋាន Rogers Centre ក្នុងក្រុង Toronto ប្រទេសកាណាដា ផ្ទុកទស្សនិកជន ៥៣ ៥០០នាក់ និងចំណាយ ៥៧០លានដុល្លារ
  


៥– កីឡដ្ឋាន Emirates របស់ក្លិប Arsenal ផ្ទុកទស្សនិកជន ៦០ ៧០៤នាក់ ចំណាយអស់ ៤៨២លានដុល្លារ
  


៦– កីឡដ្ឋាន Aviva ស្ថិតក្នុងក្រុង Dublin ប្រទេសអៀរឡង់ ផ្ទុកអ្នកទស្សនាបាន ៥១ ៧១១នាក់ និងចំណាយអស់ ៤៤៥លានដុល្លារ
  


៧– កីឡដ្ឋាន Corinthians Arena របស់ក្លិប Corinthians Paulista នៃលីគកំពូលប្រេស៊ីល ផ្ទុកអ្នកទស្សនាបាន ៤៩ ២០៥នាក់ និងចំណាយ ៤៣៥លានដុល្លារ


 
៨– កីឡដ្ឋាន Allianz Arena របស់ក្លិប Bayern Munich ផ្ទុកអ្នកទស្សនាបាន ៧ម៉ឺននាក់ និងចំណាយ ៣៦៩ លានដុល្លារ



 
៩– កីឡដ្ឋាន Signal Iduna Park របស់ក្លិប Borussia Dortmund ផ្ទុកទស្សនិកជនបាន ៨១ ៣៦៥នាក់ ចំណាយអស់ ២១៧លានដុល្លារ
  


១០– កីឡដ្ឋាន Santiago Bernabeu របស់ក្លិប Real Madrid ផ្ទុកទស្សនិកជនបាន ៨១ ០៤៤នាក់ ចំណាយអស់ ១៨៨លានដុល្លារ៕











Tag:
 កីឡដ្ឋានថ្លៃជាងគេទាំង១០
© រក្សាសិទ្ធិដោយ thmeythmey.com