ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
លោក សាន បុនិកា លក់ហាងនំដូណាត់៦កន្លែងនៅអាម៉េរិក យកមក​អភិវឌ្ឍន៍​វិស័យ​កសិកម្មកម្ពុជា
06, Feb 2023 , 8:59 pm        
រូបភាព
 លោក សាន បុនិកា អ្នកបង្កើតម៉ាស៊ីនព្រោះ និងស្ទូងស្រូវ
លោក សាន បុនិកា អ្នកបង្កើតម៉ាស៊ីនព្រោះ និងស្ទូងស្រូវ
ភ្នំពេញ៖ លោក សាន បុនិកា គឺជា​អ្នក​បង្កើត​គ្រឿង​យន្តកសិកម្ម ប្រភេទ​ម៉ាស៊ីន​ព្រោះ និង​ស្ទូងស្រូវ ដើម្បីកាត់​បន្ថយ​ការ​លំបាក​របស់​កសិករ​។ មុន​បង្កើត​ក្រុមហ៊ុន​ផលិត​គ្រឿង​យន្តកសិកម្មនេះ លោក សាន បុនិកា បានសម្រេចចិត្ត​​លក់​ហាង​នំ​ដូណាត់​របស់លោកចំនួន៦កន្លែង​ ​នៅ​សហរដ្ឋអាម៉េរិក ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា។​



សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកានៃសារព័ត៌មាន Thmey Thmey 25 ជាមួយលោក សាន បុនិកា អ្នកបង្កើតម៉ាស៊ីនព្រោះ និងស្ទូងស្រូវដូចតទៅ៖
 
 

នៅឆ្នាំ២០១៣ លោក សាន បុនិកា បណ្ឌិតកសិកម្ម ផ្នែកសាកវប្បកម្ម មកពីអាម៉េរិក បានបង្កើតម៉ាស៊ីនព្រោះស្រូវឡើង។ លោក សាន បុនិកា បានសម្រេចចិត្តលក់ហាងនំដូណាត់របស់លោកចំនួន៦កន្លែង នៅសហរដ្ឋអាម៉េរិក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ 
 
ហេតុអ្វី​លោកសម្រេចចិត្ត​លក់​ហាងទាំង៦នោះមក​អភិវឌ្ឍន៍​វិស័យ​នៅកម្ពុជា? លោក សាន បុនិកា ឆ្លើយ​​ប្រាប់​សារព័ត៌មាន​ Thmey Thmey 25 ថា៖«ដោយសារ​តែ​វិស័យ​កសិកម្ម​។ ព្រោះ​គិតយើងគួរធ្វើអ្វីមួយ​ ហើយសង្ឃឹម​ថា​វា​នឹង​ជួយ​ត្រឡប់​មក​វិញ​។ ជួយមាន​ពីរផ្នែក ទី១​​ប្រទេស​យើង វានឹង​អាច​​មាន​របរ​ប្រើ​ប្រាស់​ជា​របរ​ខ្មែរ និង​ទី២ វាអាចជួយខ្ញុំ។ ខ្ញុំ​មិន​ចង់មាន​បានទេ ប៉ុន្តែ​រស់ដោយ​សម​ស្រប»។​
  

ការ​បង្កើត​គ្រឿង​យន្តនេះ គឺ​មានការលំបាក​ និង​ចំណាយ​ច្រើន។ ការ​ចំណាយច្រើន ដោយសារលោក​ត្រូវ​សាកល្បង​គ្រឿង​យន្តទាំងនោះនៅ​លើ​ស្រែជាមុន​សិន​មុន​នឹង​ដាក់​លក់​។​ ម៉្យាងទៀត ត្រូវ​ចំណាយ​លើ​ការ​ធ្វើដំណើរទៅ​ខេត្ត​នីមួយៗ រួមទាំង​បុគ្គលិក។ បើតាម​លោក បុនិកា វត្ថុធាតុដើម​នៃ​ការ​ដំ​ឡើងគ្រឿង​យន្តនេះក៏​មាន​តម្លៃ​ថ្លៃ​ផងដែរ។​
 
ទោះ​មានផល​លំបាក តែ​បុរស​វ័យ​ចំណាស់រូបនេះ មិន​បោះ​បង់​ការ​បង្កើត​ថ្មី​របស់​លោក​ឡើយ។ «នៅ​តែ​ធ្វើ ព្រោះ​អី​បើយើង​បោះបង់​ពាក់​កណ្ដាល​យើងឈប់ គឺ​មិន​កើត​ទេ នោះនឹង​បរាជ័យ»។ នេះជាការ​លើក​ឡើង​របស់​លោក សាន បុនិកា ដោយ​បន្តថា​ លោកត្រូវ​រក្សា​បុគ្គលិក​ចំនួន ១៥នាក់ ដែល​កំពុងធ្វើការ។
 
សូម​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០២៣នេះ លោក សាន បុនិកា​ បាន​បង្កើត​ម៉ាស៊ីន​ចំនួន ៣​ប្រភេទ រួម​មាន​ម៉ាស៊ីន​ព្រោះស្រូវ, ស្ទុង​ស្រូវ និង​ម៉ាស៊ីន​បំបែក​មែក​ឈើ។  លោក សាន បុនិកា ក៏រីករាយនឹងចុះទៅដាំស្រូវជូនប្រជាកសិករ ប្រសិនបើមានការសហការពីអង្គការ ឬអាជ្ញាធរមូលដ្ឋាននានា៕ 
 

 

Tag:
 កសិកម្ម​
  គ្រឿង​យន្ត​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com