ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សាកបាន ! ភេសជ្ជៈធម្មជាតិជួយបំបាត់អាការៈឈឺប្រកាំងបានភ្លាមៗ
08, Feb 2023 , 10:59 pm        
រូបភាព
បើសិនជាអ្នកធ្លាប់មានបទពិសោធន៍ឈឺក្បាលដោយសារជំងឺប្រកាំង អ្នក​បា្រកដជាដឹងហើយប្រកាំងគឺឈឺខ្លាំងជាង ការឈឺក្បាលធម្មតាទៅទៀត។ ប្រកាំងអាចធ្វើឲ្យសុខភាពចុះខ្សោយ ហើយអាចធ្វើឲ្យយើង ក្អួត ចង្អោរ វិលមុខ មានប្រតិកម្មជាមួយភ្លើង សំលេង និងស្ពឹកមុខជាដើម។

 
អាការៈនេះអាចនៅជាប់ប្រហែលពី ៤ ទៅ ៧២ ម៉ោង អ៊ីចឹងហើយ បានជាយើងចង់ណែនាំភេសជ្ជៈម្យ៉ាងដែលអាចបំបាត់អាការៈឈឺប្រកាំងបាន ត្រឹមតែ ២ទៅ៣នាទីប៉ុណ្ណោះ។
 
របស់ត្រូវការ៖
  • ទឹក
  • ក្រូច
  • អំបិលសមុទ្រ Himalayan
វិធីធ្វើ៖
១. ចាក់ទឹកចូលក្នុងកែវ
២. ច្របាច់ក្រូចចូល
៣. ដាក់អំបិល Himalayan ២ ស្លាបកាហ្វេចូល រួចកូរឲ្យសព្វ ជាការស្រេច។
 
ទឹក៖ ជាគន្លឹះថែរក្សាសុខភាពឲ្យល្អ គ្រប់គ្នាសុទ្ធតែត្រូវការជាតិទឹក។ ហើយនៅពេលដែលយើងញ៉ាំទឹកមិនបានគ្រប់គ្រាន់សម្រាប់រាងកាយយើង វាអាចបណ្តាលឲ្យឈឺក្បាលបាន។
 
អំបិល Himalayan៖ គ្រឿងផ្សំមួយប្រភេទនេះ នឹងផ្តល់ឲ្យរាងកាយយើងនូវសារធាតុអេឡិចត្រូលីត្រ ជាតិរ៉ែ និងសារធាតុសំខាន់ៗផ្សេងទៀត ដូច កាល់ស្យូម ស័ង្កី ស្ពាន់ ម៉ាញេស្យូម អ៊ីយ៉ូត ជាតិដែក និងសារធាតុផ្សេងៗជាច្រើនទៀត។ វាជួយបង្កើនជាតិសំណើម ជួយសម្រួលដល់ប្រព័ន្ធឈាម និងបណ្តេញជាតិពុលចេញពីរាងកាយ។
ទឹកក្រូចឆ្មារ៖ ជួយឲ្យពង្រឹងប្រព័ន្ធភាពស៊ាំជាមួយនឹងវីតាមីន C។

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com