អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កម្ពុជា ផ្ដល់ជំនួយ១សែនដុល្លារ ដល់តួកគី ដែលរងគ្រោះដោយសាររញ្ជួយដី
08, Feb 2023 , 2:49 pm        
រូបភាព
ករណីរញ្ជួយដីនៅប្រទេសតួកគី ។ រូបពីAFP
ករណីរញ្ជួយដីនៅប្រទេសតួកគី ។ រូបពីAFP
កម្ពុជា ប្រកាសផ្ដល់ជំនួយជាទឹកប្រាក់១សែនដុល្លារអាម៉េរិក ដល់ប្រទេសតួកគី ដែលរងគ្រោះដោយសារការរញ្ជួយដី កាលពីថ្ងៃទី៦ កុម្ភៈ។



ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី៨ កុម្ភៈថា ៖«កម្ពុជា មានក្តីរន្ធត់បន្ទាប់ពីទទួលបានព័ត៌មានសោកនាដកម្ម នៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងរងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត៧, ៨ វិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី»។
 
តាមរយៈការចូលរួមរំលែកទុក្ខនេះ រដ្ឋាភិបាលកម្ពុជា បានជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខំប្រឹងប្រែងជួយសង្គ្រោះប្រជាពលរដ្ឋតួកគី។
 
តាមសេចក្តីរាយការណ៍ចុងក្រោយ អ្នកស្លាប់នៅតួកគី និងស៊ីរី បានកើនដល់លើស ៧៨០០នាក់ ដោយនៅតួកគីមានជិត៦ពាន់នាក់ និងស៊ីរីជិត ២ពាន់នាក់។ យ៉ាងណាមិញ ក្រុមអ្នកជួយសង្រ្គោះ នៅតែបារម្ភថា ទិន្នន័យនេះ នឹងបន្តកើនឡើងទៀត។

Tag:
 កម្ពុជា
  តួកគី
  រញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com