ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
មូលហេតុ​ទាំង​១០​ដែល​អ្នក​ត្រូវ​តែ​ពិសារ​ពងមាន់​នៅ​ពេល​ព្រឹក​
13, Feb 2023 , 6:59 am        
រូបភាព
នៅ​ពេល​ព្រឹក​អ្នក​ត្រូវតែ​ពិសារ​អាហារ​មួយចំនួន​ដើម្បី​ឲ្យ​រាងកាយ​អ្នក​មាន​កម្លាំង​គ្រប់គ្រាន់ នោះ​អ្នក​ក៏​អាច​ធ្វើ​ការងារ​បាន​ងាយស្រួល​ដែរ​។ នៅ​ពេល​ព្រឹក​អ្នក​គួរតែ​បរិភោគ​ពង​មាន់ ព្រោះ​វា​អាច​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​មក​ឲ្យ​អ្នក​បាន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

 
​ផ្តល់​សារធាតុចិញ្ចឹម​
​នៅក្នុង​ពងមាន់ មាន​ប្រូតេអ៊ីន​ជាច្រើន​ដែល​អាច​ជួយ​ធ្វើឲ្យ​រាងកាយ​អ្នកស្រូប​យក​សារធាតុ​ចិញ្ចឹម​ជាច្រើន​បាន​។​
 
​បញ្ចុះ​អាស៊ីត​ខ្លាញ់​ក្នុង​ឈាម​
​នៅក្នុង​ពងមាន់​នេះ​មាន​សារធាតុ​ដែល​អាច​ជួយ​រំលាយ​អាស៊ីត​ខ្លាញ់​ក្នុង​រាងកាយ​អ្នក​បាន​យ៉ាង​ងាយ​នៅពេល​ដែល​អ្នក​ពិសារ​នៅ​ពេល​ព្រឹក​។​
ការពារ​ជំងឺ​បេះដូង​
​នៅពេល​ដែល​អ្នក​បរិភោគ​ពងមាន់​មួយ​គ្រាប់​ជា​រៀងរាល់ថ្ងៃ ជាពិសេស​នៅ​ពេល​ព្រឹក នោះ​វា​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​បេះដូង​បាន អ្នក​នឹង​មិន​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​នេះ​ឡើយ​។​
ការពារ​ភ្នែក​
​នៅក្នុង​ពងមាន់​ផ្នែក​លឿង មាន​សារធាតុ​ពីរ​ប្រភេទ​ដែល​អាច​ជួយ​ការពារ​ភ្នែក​អ្នក​ពី​ពន្លឺ​ផ្សេងៗ មិន​ឲ្យ​វា​ងាយ​ខូច​ឡើយ​។​
ការពារ​ថ្លើម​
​ប្រសិន​ជា​អ្នក​ចង់​ឲ្យ​ថ្លើម​អ្នក​មាន​សុខភាព​ល្អ អ្នក​គួរតែ​ជ្រើសរើស​ពងមាន់​ធ្វើជា​អាហារ​ពេល​ព្រឹក​បាន​។​
ការពារ​ជំងឺមហារីក​
​នៅក្នុង​ពងមាន់​នេះ​មាន​វីតាមីន​B2 និង​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​ការពារ​មិន​ឲ្យ​រាងកាយ​អ្នក​ប្រឈមមុខ​នឹង​ជំងឺ​មហារីក​បានឡើយ​។​
ពន្យារ​ភាព​ចាស់​
​នៅក្នុង​ពងមាន់​នេះ​មាន​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាច​ធ្វើឲ្យ​អ្នក​មិន​ងាយចា​ស់ឡើយ ហើយ​នៅ​ក្មេង​ជា​និច្ច​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com