ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រាន់តែ​នោម​ញឹក​សោះ អាច​ជា​បញ្ហា​ដែរ​ទេ​?
10, Feb 2023 , 10:59 pm        
រូបភាព
ការ​នោម​ញឹក ប្រហែលជា​បញ្ហា ដែល​រំខាន​ដល់​រូប​អ្នក​ទាំង​ថ្ងៃ និង​យប់ ដែល​ប៉ះពាល់​ដល់​ដំណេក ការងារ និង​ជីវិត​រស់នៅ​រាល់ថ្ងៃ​។ ក្រៅពី​នេះ វា​អាច​ជា​សញ្ញា នៃ​ជំងឺ​ណាមួយ​ដែរ​។

 
ដោយសារ​តែ​មាន ជំងឺ​ខុស​ៗ​គ្នា​មួយ​ចំនួន អាច​បណ្តាល​ឲ្យ​នោម​ញឹក​នោះ យក​ល្អ អ្នក​គួរតែ​ស្វែងរក នូវ​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​។ ចូរ​ទាក់ទង​គ្រូពេទ្យ បើសិនជា​អ្នក កំពុង​តែ​នោម​ញឹក​ជាង​ធម្មតា បូក​រួម​ជាមួយនឹង​បញ្ហា​ដូច​ខាងក្រោម​នេះ​៖
  • ​មិន​មាន​មូលហេតុ​ណាមួយ ដែល​នាំ​ឲ្យ​នោម​ច្រើន​ដូចជា ផឹកទឹក គ្រឿង​ស្រវឹង ឬ​កាហ្វេ​អ៊ី​ន​ច្រើន​ជាង​ធម្មតា​
  • ​បញ្ហា​ដែល​រំខាន​ដល់​ការ​គេង ឬ​សកម្មភាព​រាល់ថ្ងៃ​
  • ​ធ្លាប់មាន​បញ្ហា​ផ្លូវទឹក​ម៉ូត​ផ្សេងៗ​
​ចូរ​ទាក់ទង​គ្រូពេទ្យ ឲ្យបាន​លឿន​តាម​តែ​អាច​ធ្វើបាន បើសិន​ជា​អ្នក​នោម​ញឹក បូករួម​នឹង​សញ្ញា ដូចខាងក្រោម​នេះ
  • ​ឈាម​ក្នុង​ទឹកនោម​
  • ​ទឹកនោម​ទៅជា​ក្រហម ឬ​ត្នោត​ចាស់​
  • ​នោម​ឈឺ​
  • ​ឈឺ​នៅ​ចំហៀង​ខ្លួន ពោះ​ផ្នែក​ខាងក្រោម ឬ​ក្រលៀន​
  • ​ពិបាក​នោម​
  • ​ចេះ​តែ​ចង់​នោម​ខ្លាំង
  • ​ទប់​ទឹក​នោម​មិនបាន​
  • ​ក្តៅខ្លួន​។​
ជំងឺ​នៅ​ផ្លូវទឹក​ម៉ូត ប្រហែលជា​បណ្តាល​ឱ្យ​មាន រោគ​សញ្ញា​ដូច​ខាងក្រោម ប៉ុន្តែ ក៏​អាច​ជា​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ទៀត​ដែរ​។ យក​ល្អ គួរតែ​ទាក់ទង​គ្រូពេទ្យ ដើម្បី​រក​ឲ្យ​ឃើញ​ថា អ្វី​ទៅ​កំពុង​តែ​បង្ក បញ្ហា​នោម​ញឹក​ដល់​រូប​អ្នក និង​របៀប​នៃ​ការ​ព្យាបាល​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com