ជាតិ
ពីនេះ ពីនោះ
រុក្ខជាតិ៤ប្រភេទរស់ដោយគ្មានផ្លែនិងផ្កា ​
11, Feb 2023 , 7:59 am        
រូបភាព
ធម្មជាតិរបស់រុក្ខជាតិ៤ប្រភេទរស់ដោយគ្មានផ្លែនិងផ្កា
ធម្មជាតិរបស់រុក្ខជាតិ៤ប្រភេទរស់ដោយគ្មានផ្លែនិងផ្កា
ដោយ:
ភ្នំពេញ៖ ដើមឈើ និងរុក្ខជាតិភាគច្រើនមានផ្លែ និងផ្កា បានជាគ្រាប់ ដើម្បីបន្តពូជ។ ជាមួយគ្នានោះ​ ក៏មានរុក្ខជាតិមួយចំនួន កើតចេញពីធម្មជាតិមិនមានផ្លែ និងផ្កាតែម្ដង ប៉ុន្ដែនៅតែអាចបន្តពូជ ដូចជារុក្ខជាតិ ដែលមានគ្រាប់។ ដើមរុក្ខជាតិទាំងនោះរួមមានដើមឫស្សី ដំឡូងឈើ ម្លូ ​ស្អំ។ 

 
រុក្ខជាតិនៅតាមស្រុកភូមិ និងព្រៃភ្នំ ច្រើនបន្តពូជតាមរយៈគ្រាប់ មើម ធាង ឫស ព្រោះរុក្ខជាតិទាំងនោះមានផ្លែ ផ្កែ។ ទន្ទឹមនេះមានរុក្ខជាតិប៉ុន្មានប្រភេទមានត្រឹមដើម គ្មានផ្លែ ផ្កា  តែអាចបន្ដពូជបានធម្មតា ក្នុងនោះរួមមានដើមឫស្សី ដំឡូងឈើ ម្លូ ​ស្អំ។ ក្រៅពីរុក្ខជាតិទាំងនេះ ក៏មានរុក្ខជាតិប្រភេទផ្សេងទៀត ដែលរស់ដោយគ្មានផ្លែ និងផ្កា។

ដើមឬស្សី

ឫស្សី៖ ជាប្រភេទរុក្ខជាតិប្រើប្រាស់ដើម គ្មានផ្លែ គ្មានផ្កា និងបន្តពូជតាមរយៈខ្នែងរបស់វា។ ពលរដ្ឋតាមស្រុកស្រែចម្ការ និយមយកឫស្សីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ ជាមួយគ្នានេះ គេយកវាទៅកែច្នៃធ្វើជាឧបករណ៍ប្រើប្រាស់នានា ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ដូចជា របស់របរក្នុងផ្ទះបាយ វត្ថុអនុស្សាវរីយ៍គ្រឿងសង្ហារឹមក្នុងគេហដ្ឋានជាដើម។ 

ដើមដំឡូងឈើ

ដំឡូងឈើ៖ ជារុក្ខជាតិដំណាំ ត្រូវបានប្រើជាបន្លែសម្រាប់បរិភោគ។ វាក៏ស្ថិតក្នុងចំណោមដើមឈើប្រភេទគ្មានផ្លែ និងផ្កា។ ដើមដំឡូងឈើក្រៅពីយកធ្វើពូជបន្ត ពិតជាកម្រឃើញគេយកធ្វើអ្វីទៀតណាស់។ មួយទៀតពលរដ្ឋនៅតាមស្រុកមួយចំនួន បានដាំដំឡូងប្រភេទនេះធ្វើជារបងផ្ទះផងដែរ។

ដើមម្លូ

ម្លូ៖ ជារុក្ខជាតិវល្លិមួយប្រភេទរស់ដោយគ្មានផ្លែ និងផ្កាដូចរុក្ខជាតិប៉ុន្មានមុខខាងលើដែរ។ ម្លូត្រូវបានពលរដ្ឋភាគច្រើនស្គាល់ និងបានយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃច្រើនទម្រង់។ លើសពីការបរិភោគស្លឹករបស់វាអាចយកធ្វើឱសថព្យាបាលជំងឺជាដើម។

ដើមស្អំ
​ស្អំ៖ ជាប្រភេទបន្លែត្រួយសម្រាប់យកទៅជៀន ស្លប្រហើរ ស្លទំពាំង-ល-។ ទោះគ្មានផ្កា ផ្លែ ប៉ុន្ដែគេអាចដាំវាបន្ត
ដោយប្រើដើមរបស់វាដូចជា អំពៅ និងដំឡូងឈើដែរ៕  

© រក្សាសិទ្ធិដោយ thmeythmey.com