កីឡាជាតិ
ជាតិ
Thiago ៖ «ធឿន ធារ៉ា ពូកែប្រើកែងវាយផ្ដួល ប៉ុន្តែខ្ញុំក៏បានត្រៀមខ្លួន ប្រើកណ្ដាប់ដៃ និងកែងផ្ដួលដូចគ្នា»
11, Feb 2023 , 10:59 am        
រូបភាព
កីឡាករ Thiago Teixeira មកពីប្រេស៊ីលក្នុងពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ។
កីឡាករ Thiago Teixeira មកពីប្រេស៊ីលក្នុងពេលផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ។
ដោយ:
កីឡាករប្រេស៊ីល Thiago Teixeira ជឿជាក់យ៉ាងមុតមាំថា នឹងវាយកីឡាករគុនខ្មែរអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា ឱ្យដួលនៅលើសង្វៀនដោយកណ្តាប់ដៃទាំងពីរ ក្រោយការហ្វឹកហាត់ដ៏ខ្លាំងក្លារយៈពេលជាងមួយខែ។

 
«ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតមួយនេះ រយៈពេលជាងមួយខែនៅផ្ទះរបស់ខ្ញុំ»។ កីឡាករ Thiago Teixeira ផ្តល់បទសម្ភាសផ្ទាល់ដល់សារព័ត៌មានថ្មីៗដូច្នេះនៅថ្ងៃទី៩ ខែកុម្ភៈ បន្ទាប់ពីបានមកដល់ទឹកដីកម្ពុជា ដើម្បីចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ IPCC ជាមួយកីឡាករ ធឿន ធារ៉ា។
 
ជាមួយនឹងការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ខ្លាំង កីឡាករមកពីប្រទេសប្រេស៊ីលរូបនេះ អះអាងថា រូបគេនឹងអាចផ្តួលកីឡាករគុនខ្មែរដែលមានរហស្សនាមថា«អ្នកលេងពូថៅដៃពិឃាដ» បានបើទោះបីដឹងថាកីឡាករគុនខ្មែរ ធឿន ធារ៉ា មានគុនវុធល្អក្នុងការប្រើប្រាស់កែងក៏ដោយ។ 
 
កីឡាករ Thiago និយាយថា៖«ខ្ញុំមានទំនុកចិត្តខ្ពស់សម្រាប់ការប្រកួតជាមួយនឹង ធឿន ធារ៉ា នៅខែកុម្ភៈនេះ។ ខ្ញុំដឹងថា ធឿន ធារ៉ា ជាកីឡាករវ័យក្មេងដែលអាចមានគ្រោះថ្នាក់ដោយការប្រើកែងរបស់គាត់ ប៉ុន្តែខ្ញុំត្រៀមរួចរាល់ហើយជាមួយកណ្តាប់ដៃទាំងពីរ ហើយខ្ញុំក៏អាចទាត់, ដាល់ និងការប្រើកែងដូចគ្នា»។
 
 
 កីឡាករ Thiago ធ្លាប់ប្រឡូកនៅលើសង្វៀនគុនខ្មែរជាច្រើលើកច្រើនសាររួចមកហើយ។ ការប្រកួតដំបូងរបស់គេចាញ់ពិន្ទុកីឡាករ សេន ប៊ុនថេន នៅខែឧសភា ឆ្នាំ២០១១ ហើយឈ្នះពិន្ទុកីឡាករ ធន់ សុភា នៅខែកក្កដា ឆ្នាំ២០១១ និងចុងក្រោយនៅខែមេសា ឆ្នាំ២០២២ ឈ្នះពិន្ទុកីឡាករ ឡៅ ចន្ទ្រា។
 
គួបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ World Championship International Professional Combat Council(IPCC) នឹងធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នាក្រុងស្វាយរៀង ខេត្តស្វាយរៀង ចាប់ពីម៉ោង៧ល្ងាចតទៅ៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 Thiago
  ធឿន ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com